• 2019-09-19 10:27:22
  • ព័ត៌មាន

ជប៉ុនកំពុងភ័យខ្លួន រឿងឡើងថ្លៃប្រេងក្រោយការវាយប្រហារនៅអារ៉ាប៊ីសាអូឌីត

  • 2019-09-19 10:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍សេដ្ឋកិច្ចប្រចាំខែរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍បានឲ្យដឹងថាប្រទេសជប៉ុនមានការព្រួយបារម្ភចំពោះការឡើងថ្លៃប្រេង បន្ទាប់ពីមានការវាយប្រហារថ្មីៗនេះទៅលើរោងចក្រប្រេងសំខាន់ៗនៅអារ៉ាប៊ីសាអូឌីត។

ការិយាល័យខុទ្ទកាល័យទោះជាយ៉ាងណាបានរក្សាការវាយតម្លៃរបស់ខ្លួន អំពីសេដ្ឋកិច្ចជប៉ុន នៅក្នុងរបាយការណ៍ខែកញ្ញា ដោយថាសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោក កំពុងស្ទុះងើបឡើងវិញក្នុងកម្រិតមធ្យមមួយ ជាមួយនឹងភាពទន់ខ្សោយដែលបន្តកើតមានជាចម្បងក្នុងការនាំចេញ។

របាយការណ៍នេះត្រូវបានគេចងក្រងឡើង បន្ទាប់ពីរោងចក្រប្រេងពីរនៅក្នុងប្រទេសមជ្ឈឹមបូព៌ាត្រូវបានវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលជាវិធានការមួយដែលជំរុញឱ្យតម្លៃប្រេងនាពេលអនាគតឈានដល់កម្រិតខ្ពស់ក្នុងរយៈពេល ៤ខែគឺ ៦៣ ដុល្លារក្នុងមួយបារ៉ែល៕

ប្រភព ៖ lookingtoday

មតិយោបល់