- 2020-01-08 02:32:35
- ព័ត៌មាន
អ៊ីរ៉ង់ គំរាមទម្លាក់គ្រាប់បែកលើអ៊ីស្រាអែល និង UAE បើអាមេរិកហ៊ានតដៃ
- 2020-01-08 02:32:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីរ៉ង់ គំរាមទម្លាក់គ្រាប់បែកលើអ៊ីស្រាអែល និង UAE បើអាមេរិកហ៊ានតដៃ
ចន្លោះមិនឃើញ
នៅយប់មិញ អ៊ីរ៉ង់បញ្ចេញសាច់ដុំ វាយប្រហារដោយមីស៊ីល ballistic ១០គ្រាប់ទៅលើមូលដ្ឋានទ័ពអាមេរិក២កន្លែងនៅទឹកដីអ៊ីរ៉ាក់។
ភាគីអាមេរិកនៅមិនទាន់មានការតបតអ្វីឡើយចំពោះការវាយប្រហារដោយគឃ្លើនមួយនេះ។ ស្របពេលដែលអ៊ីរ៉ង់វិញ ក្រោយពីបាញ់លើមូលដ្ឋានទ័ពអាមេរិកហើយ ពួកគេថែមទាំងបោះសម្ដីទៀតថា ប្រសិនបើអាមេរិកហ៊ានតដៃ វាយប្រហារមកលើអ៊ីរ៉ង់វិញ នោះអ៊ីរ៉ង់នឹងបើកការវាយប្រហារទៅលើអ៊ីស្រាអែល និងអារ៉ាប់រួម (UAE) បន្ថែមទៀត។
និយាយក្រោយសម្ដីចាស់របស់លោក ត្រាំ វិញ ធ្លាប់ប្រកាសថាបើអ៊ីរ៉ង់ ហានប៉ះដល់អាមេរិកតែបន្តិច នោះប្រទេសប្រេងមួយនេះ នឹងស្គាល់អាវុធថ្មីៗរបស់អាមេរិកបន្ថែមទៀតមិនខាន។ បច្ចុប្បន្ននេះ លោក ត្រាំ បានកោះហៅមន្ត្រីជាន់ខ្ពស់ជាច្រើនប្រជុំជាបន្ទាន់ ខណៈប្រភពមួយចំនួនបញ្ជាក់ថា យន្ដហោះ F35 របស់អាមេរិកជាច្រើនគ្រឿង បានហោះចេញពីមូលដ្ឋានទ័ពរួចស្រេចទៅហើយ រង់ចាំតែបញ្ជា វាយប្រហារប៉ុណ្ណោះ៕