• 2020-03-04 05:53:53
  • ព័ត៌មាន

ចិនទទួលបានការកោតសរសើរពីអង្គការ WWF ក្រោយហាមឃាត់ការជួញដូរ និង បរិភោគសត្វព្រៃ

  • 2020-03-04 05:53:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្កការ World Wildlife Fund (WWF) ដែលមានទីស្នាក់ការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានសំដែងនូវសេចក្តីរីករាយចំពោះការសម្រេចចិត្តរបស់គណកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជាតិចិន ក្នុងការបញ្ឈប់ការបរិភោគសត្វព្រៃ និង ការជួញដូរសត្វព្រៃដោយគ្មានការអនុញ្ញាតិ ដើម្បីគាំពារសុខភាព និង អាយុជីវិតរបស់ប្រជាពលរដ្ឋពីជម្ងឺកូរ៉ូណា។

ការប្រជុំសមាជប្រជាជនជាតិនៃសភាជាន់ខ្ពស់របស់ប្រទេសចិន បានប្រកាសអោយអាជ្ញាធរបិទទីផ្សារសត្វព្រៃគ្រប់ប្រភេទនៅទូទាំងប្រទេសមួយរយៈ និង​ បញ្ឈប់រាល់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ រួមទាំងការបញ្ឈប់នូវការបរិភោគសាច់សត្វព្រៃជាអាហារផងដែរ។ អ្នកវិទ្យាសាស្ត្រសង្ស័យថា វីរុសកូរ៉ូណាឆ្លងពីសត្វទៅកាន់មនុស្ស នេះបើតាមការរកឃើញដំបូងនៃការផ្ទុះវីរុសកូរ៉ូណា នៅលើមនុស្សដែលមានប្រវត្តិជាមួយទីផ្សារសត្វព្រៃមួយកន្លែងនៅទីក្រុងវ៉ូហានកាលពីខែធ្នូ ដើមឆ្នាំ២០១៩ ។ យោងតាមការចេញផ្សាយរបស់សាព័ត៌មានអនឡាញ INDEPENDENT។

អ្នកជំនាញផ្នែកសុខភាពបានលើកឡើងថា ការបរិភោគសាច់សត្វព្រៃ ជាការបង្កគ្រោះថ្នាក់មួយដ៏ធ្ងន់ធ្ងរ ដែលអាចបង្កទៅជាវីរុស ដែលប្រព័ន្ធភាពស៊ាំរបស់មនុស្សមិនអាចការពារបាន ហើយនេះក៏ជាហេតុដែលកំពុងកើតមាននៅក្នុងប្រទេសចិនផងដែរ។

ប្រភព៖ BBC ប្រែសម្រួល ៖​ Art

មតិយោបល់