• 2020-03-23 09:16:14
  • ព័ត៌មាន

អ្នកឆ្លងកូរ៉ូណានៅថៃ កើន១២២នាក់ថែមទៀត ក្រោយពលរដ្ឋសម្រុកចេញពីទីក្រុងបាងកក​

  • 2020-03-23 09:16:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ថៃ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​មីនា​ថា ថៃ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​១២២​នាក់​បន្ថែមទៀត នាំ​អោយ​ចំនួន​អ្នក​​ឆ្លងកូវី​ដ​១៩​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​៧២១​នាក់​។​

​ករណី​ឆ្លង​ថ្មី​នេះ​រួមមាន អ្នក​ជម្ងឺ​២០​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​មុនៗ ១០​ករណី​ជា​អ្នក​ឆ្លង​ចូលមក​ពី​ក្រៅ​ប្រទេស និង​៩២​ករណី​ទៀត​កំពុង​រង់ចាំ​ការស៊ើបអង្កេត​​អំពី​ថា​តើ​ពួកគេ​ឆ្លង​ដោយ​វិធី​ណា​។​ ​ទោះជា​មាន​អ្នក​ឆ្លង​ច្រើន ថៃ​មាន​អ្នក​ស្លាប់​ដោយ​ជម្ងឺឆ្លង​នេះ​តែ​ម្នាក់ ហើយ​៥២​នាក់​បាន​ជា​ចេញពី​មន្ទីរពេទ្យ​និង​៦៦៨​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​​ពេទ្យ​។​ ​តាមពិត​ថៃ​ជួប​កំណើន​អ្នក​ឆ្លងកូវី​ដ​១៩​នេះ​ទើបតែ​បី​បួន​ថ្ងៃនេះ​តែប៉ុណ្ណោះ​ដោយ​កាលពី​ថ្ងៃអាទិត្យ​អាជ្ញាធរ​ក៏​បាន​រាយការណ៍​អ្នក​ឆ្លង​ជិត​២០០​នាក់​(១៨៨​នាក់​) នៅពេល​អ្នកជំនាញ​ព្រមាន​ថា ចំនួន​អ្នក​ឆ្លង​អាច​ឡើង​ហួស​១.០០០​នាក់​នៅ​៧​ថ្ងៃ​ខាងមុខ​។​

​ចំ​ពេល​មាន​កំណើន​នៃ​ការឆ្លង​និង​ការបិទ​ខ្ទប់​ទីក្រុង​បាងកក មនុស្ស​រាប់​ម៉ឺន​នាក់​បាន​សំរុក​ចេញពី​ទីក្រុង​និង​ចេញពី​ប្រទស​ថៃ​។​ ​សូមបញ្ជាក់​ថា បន្ទាប់​ពី​អភិបាលក្រុង​បាងកក​បញ្ជា​អោយ​បិទ​ផ្សារ​បី​សប្តាហ៍ ខេត្ត​ជុំវិញ​ចំនួន​៥​បាន​ធ្វើតាម នាំ​អោយ​មនុស្ស​នាំគ្នា​ចេញពី​ទីក្រុង​និង​បណ្តា​ខេត្ត​។​​មនុស្ស​ប្រមាណ​៨​ពាន់​នាក់​បាន​ជិះ​រថយន្តក្រុង​ចេញពី​បាងកក​កាលពី​ថ្ងៃអាទិត្យ​។​កម្មករ ពលករ​អន្តោប្រវេសន៍​ក៏​ប្រញាប់ប្រញាល់​នាំគ្នា​ចេញ​ទៅ​តាម​បណ្តា​ខេត្ត​​ជាប់​ព្រំដែន​មុន​ព្រំដែន​បិទ​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​អោយ​អភិបាលខេត្ត​អោយ​តាម​ឃ្លាំមើល​មនុស្ស​ទៅ​ពី​ក្រុង​បាងកក​ចំ​ពេល​មាន​ការព្រួយបារម្ភ​ខ្លាច​ពួកគេ​នាំ​​ជម្ងឺ​ទៅ​ចម្លង​នៅតាម​ខេត្ត​៕​

ប្រភព ៖ rasmeinews

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី