• 2020-04-19 23:00:00
  • ព័ត៌មាន

ភ្ញាក់ផ្អើល! ប្រធានមន្ទីរពិសោធន៍វូហាន ច្រានចោលការចោទប្រកាន់ហើយថាមេរោគផ្ទុះចេញពីប្រភពនេះ

  • 2020-04-19 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​នៃ​មន្ទីរពិសោធន៍​ទីក្រុង​វូហាន​ប្រទេស​ចិន បាន​ធ្វើការ​ច្រើន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ថា​មន្ទីរ​នេះ​ជា​ប្រភព​នៃ​ការ​ផ្ទុះ​វីរុស​កូវីដ ១៩​ឡើង​កាល​ពី​ចុង​ឆ្នាំ​មុន។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍លោក Yuan Zhiming ប្រធានមន្ទីរពិសោធន៍បាននិយាយថា "គ្មាន​រឿង​អី​ដែលវីរុសនេះ ផ្ទុះ​ចេញ​ពី​កន្លែង​យើងទេ។" លោក​បន្ថែម​ថា គ្មានបុគ្គលិកណាម្នាក់ ក្នុង​មន្ទីរពិសោធន៍​នេះត្រូវបានឆ្លងមេរោគទេ ហើយ​វិទ្យាស្ថាន​ទាំង​មូល កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ផ្នែក​ផ្សេង​ទាក់ទង​នឹង​វីរុស​កូរ៉ូណា។ លើស​ពី​នេះ​ទៀត លោក Yuan បាន​និយាយ​ថា​ការ​ចោទ​ប្រកាន់​ទាំង​អស់​សុទ្ធ​តែ​ពឹង​លើ​ការ​ស្មាន​ព្រាវ​ៗ​ប៉ុណ្ណោះ ដោយ​គ្មាន​ភស្ដុតាង និង​ចំណេះ​ដឹង​ជាក់​លាក់​ទេ។ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ មន្ទីរពិសោធន៍​ខាង​លើ​ក៏​ធ្លាប់​បាន​អះអាង​ថា​មេរោគ​នេះ អាច​មាន​ប្រភព​ឆ្លង​ពី​សត្វ​មក​កាន់​មនុស្ស​ហើយ​មិន​មែន​ជាការ​បញ្ចេញ​របស់​មន្ទីរ​នោះ​ទេ។

គួរ​បញ្ជាក់​ថា ការ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ប្រធាន​មន្ទីរ​ពិសោធន៍​វូហាន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតថាតើវីរុសនេះពិតជាមានប្រភពដើម​ពី​មន្ទីរពិសោធន៍​ជីវសាស្ត្រ​វូហាន​ពិត​ប្រាកដ​មែន​ឬ​យ៉ាងណា៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់