• 2020-05-06 01:59:00
  • ព័ត៌មាន

តិចច្រឡំថានៅផ្ទះស្បែកស្អាតស្រាប់! ហ៊ានតែប្រហែស ៤រឿងនេះនាំឲ្យសម្រស់ស្រុតចុះជាលំដាប់

  • 2020-05-06 01:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលម្នាក់ៗកំពុងធ្វើការអនុវត្តនូវគម្លាតសង្គមក្នុងដំណាក់កាលកូវីដ១៩នេះ យើងសង្កេតឃើញថា ពួកគេចំណាយពេលមួយចំនួនធំស្ថិតនៅផ្ទះរៀងៗខ្លួន។ ចំណែកឯមិត្តនារីមួយចំនួនប្រហែលជាគិតថា នេះជាពេលវេលាដែលអាចរក្សាស្បែកឲ្យស្អាតបានតាមរយៈការមិនត្រូវកម្ដៅថ្ងៃ និង នៅក្នុងផ្ទះជាដើម។

ជាការពិត នេះគឺជាពេលវេលាដ៏ស័ក្តិសមដើម្បីឆ្លៀតពេលថែទាំស្បែក ព្រោះម្នាក់ៗមានពេលទំនេរច្រើន ខុសពីសព្វរាល់ដងដែលពួកគេមិនសូវមានពេលយកចិត្តទុកដាក់លើសុខភាព និង សម្រស់របស់ខ្លួន ក៏ប៉ុន្តែការនៅក្នុងផ្ទះតែមួយមុខមិនបានជួយឲ្យស្បែកស្អាតដូចការគិតនោះឡើយ។ ដូច្នេះ ដើម្បីជៀសវាងការបាក់សម្រស់ គួរចាប់ផ្ដើមយល់ដឹងនូវតិចនិកថែរក្សាស្បែកនៅផ្ទះដែលត្រឹមត្រូវ និង មានប្រសិទ្ធភាពទាំង ៤ នេះ៖

រូបតំណាង

១. លាបគ្រីមដៃជាប្រចាំ

ក្នុងដំណាក់កាលកូវីដ១៩នេះ គ្រប់គ្នាសង្វាតអនុវត្តនូវការរស់នៅស្អាត និង វិធីបង្ការមេរោគ ដោយឧស្សាហ៍លាងដៃជាញឹកញាប់ជាមួយនឹងសាប៊ូ ព្រមទាំងផលិតផលសម្លាប់មេរោគនានាដែលមានផ្ទុកជាតិអាល់កុល ងាយធ្វើឲ្យស្បែកស្ងួតដោយមិនដឹងខ្លួន។ ដូច្នេះ អ្នកគប្បីលាបគ្រីមផ្ដល់សំណើមដល់ប្រអប់ដៃជាប្រចាំ ដើម្បីការពារពីបញ្ហាស្បែកស្ងួត រមាស់ និង ឡើងកន្ទួលក្រហមជាដើម។ ដើម្បីឲ្យស្បែកមានសុខភាពល្អ ទន់រលោង មានសំណើមបានយូរ អ្នកគួរប្រើឡេលាបថែបំប៉នស្បែកវ៉ាសឺលីន ដែលសម្បូរដោយវីតាមីន B3 ។ លើសពីនេះទៀត ភាពតូចល្អិតនៃវ៉ាសឺលីនជែលលី អាចទៅជួយឲ្យស្បែកអ្នកភ្លឺថ្លាពីខាងក្នុង ប្រកបដោយសុខភាពល្អ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ប្រើប្រាស់ វ៉ាសឺលីន UV Lightening ជាប្រចាំ នឹងធ្វើឲ្យស្បែកដៃ និងជើងអ្នកមានសុខភាពល្អរឹងមាំ មិនងាយមានប្រតិកម្មឡើងរមាស់ ឬកន្ទួលឡើយ។

វ៉ាសឺលីន

២. លាបឡេការពារកម្ដៅថ្ងៃជារៀងរាល់ថ្ងៃ

អ្នកប្រហែលជាគិតថា អ្នកមិនចាំបាច់លាបឡេការពារកម្ដៅថ្ងៃទេ ព្រោះមិនបានចេញទៅខាងក្រៅ។ យោងតាមអ្នកជំនាញសើស្បែក អ្នកមិនគួររំលងឡេការពារកម្ដៅថ្ងៃឡើយ ទោះមិនចេញទៅក្រៅក៏ដោយ ព្រោះវាមានតួនាទីការពារស្នាមជ្រីវជ្រួញនៃស្បែក ធ្វើឲ្យស្បែកមានសភាពតឹងណែន។ ដូចនេះ គប្បីប្រើប្រាស់ឡេលាបមុខ និង លាបខ្លួន ដែលមានអត្ថប្រយោជន៍ជួយផ្ដល់សំណើមដល់ស្បែក និង ការពារស្បែកពីកម្ដៅថ្ងៃបានល្អ។

រូបតំណាង

៣. ចេញឲ្យស្បែកត្រូវពន្លឺថ្ងៃខ្លះ

អ្នកអាចចេញមកខាងក្រៅផ្ទះ ដើម្បីឈរឲ្យស្បែកត្រូវនឹងពន្លឺថ្ងៃខ្លះ ព្រោះថាការមិនត្រូវកម្ដៅថ្ងៃសោះ ធ្វើឲ្យស្បែកខ្វះនូវជាតិវីតាមីន D ដែលអាចបណ្ដាលឲ្យមានបញ្ហាឈឺឆ្អឹង សន្លាក់ ស្រេ្តស ប្រព័ន្ធភាពស៊ាំចុះខ្សោយ ព្រមទាំងស្បែកស្រអាប់ មិនស្រស់ថ្លា ជាដើម។ យ៉ាងណាមិញ អ្នកអាចលាបនូវប្រភេទឡេការពារកម្ដៅថ្ងៃទាំងមុខ និង ខ្លួនជាប្រចាំមុនពេលចេញទៅស្រូបយកជាតិវីតាមីន D ពីពន្លឺថ្ងៃខាងក្រៅ។

រូបតំណាង

៤. ផ្ដល់សំណើមដល់ស្បែកខ្លួន និង មុខ

ការប៉ះត្រូវកម្ដៅថ្ងៃ និង ខ្យល់ខាងក្រៅពិតងាយធ្វើឲ្យស្បែកមានសភាពស្ងួត តែការប៉ះត្រូវខ្យល់កង្ហារ និង ម៉ាស៊ីនត្រជាក់ នៅក្នុងផ្ទះជារៀងរាល់ថ្ងៃ ក្នុងរយៈពេលយូរក៏ងាយធ្វើឲ្យស្បែកស្ងួត និង ប្រេះបែកស្រកាដូចគ្នា។ ហេតុនេះហើយ អ្នកមិនគួររំលងនូវការផ្ដល់សំណើមដល់ផ្ទៃមុខ និង ដងខ្លួនឡើយ ដោយការប្រើប្រាស់នូវឡេលាបមុខ និងដងខ្លួនជាប្រចាំ ទាំងពេលព្រឹក និង យប់។ គួរបញ្ជាក់ថា ចំពោះផ្ទៃមុខ អ្នកពិតជាមិនអាចរំលងការថែទាំផ្នែកបបូរមាត់បានទេ ជាពិសេសនារីៗដែលចូលចិត្តលាបក្រែម គប្បីប្រើប្រាស់នូវប្រភេទជែលផ្ដល់សំណើមដល់បបូរមាត់ ជារៀងរាល់យប់មុនចូលគេងផង ដើម្បីជៀសវាងសភាពស្ងួត ប្រេះ និង រលាត់ស្បែក នៃបបូរមាត់៕

រូបតំណាង

ប្រភព៖ Insider ប្រែ​សម្រួល៖ Siyou Tang

មតិយោបល់
អត្ថបទថ្មី