• 2020-05-06 06:28:26
  • ព័ត៌មាន

មានដឹងអត់! ការដាក់អន្ទាក់ ការបរបាញ់ ការបំពុល ប្រមូលពង កូនសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យប៉ុន្មានអត់?

  • 2020-05-06 06:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានអំពាវនាវទៅដល់បងប្អូនប្រពលរដ្ឋ សូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ។ ការបរិភោគសាច់សត្វព្រៃ គឺជាការគាំទ្រឱ្យមានការប្រព្រឹត្តសកម្មភាពខុសច្បាប់ តាមរយៈការសម្លាប់យ៉ាង ឃោរឃៅ ព្រៃផ្សៃដូចជា ការដាក់អន្ទាក់ ការបរបាញ់ ការបំពុល -ល-ជាដើម ។

ជាក់ស្ដែង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ មន្ដ្រីឧទ្យានុរក្សរនៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីធានាបាននូវការការពារ និងអភិរក្សជីវៈចម្រុះក៏ជួបប្រទះឃើញសត្វជ្រូកព្រៃ ១ក្បាល កំពុងជាប់អន្ទាក់ដែលជនសង្ស័យលួចដាក់ ។ មន្ត្រីឧទ្យាននុរក្សបានដោះលែង ឱ្យមានសេរីភាពវិញ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ចំណុចខាងលិចចំការស្វាយ ស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

យោងតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ -មាត្រា ៥៨: ជនណា ចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល ប្រមូលពង កូនសត្វព្រៃគ្រប់ប្រភេទ ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ ចំនួនពីដប់ម៉ឺន(១០០.០០០)រៀល ដល់មួយលាន(១.០០០.០០០)រៀលបន្ថែម លើសំណងនៃការខូចខាតធនធានធម្មជាតិ ។ សូមអរគុណ

ប្រភព៖មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់