• 2020-05-10 01:17:49
  • ព័ត៌មាន

ក្ដៅៗ! ទីក្រុងមួយនៅចិន ប្រកាសអាសន្នឡើងវិញ ក្រោយមានអ្នកឆ្លងវីរុសថ្មី ១១ករណី

  • 2020-05-10 01:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​នៃ​ទីក្រុង Shulan ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ខេត្ត Jilin ប្រទេស​ចិន បាន​បង្កើន​ការ​ឆ្លើយ​តប​ក្នុង​កម្រិត​ប្រកាស​អាសន្ន​សា​ជា​ថ្មី ក្រោយ​ពេល​ដែល​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូវីដ១៩​ថ្មី​ចំនួន ១១​ករណី​ក្នុង​សហគមន៍។

តាម​សារព័ត៌មាន​រដ្ឋ​ចិន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ក្នុង​តំបន់​បាន​តំឡើង​កម្រិត​គ្រោះ​ថ្នាក់​ពី​ទាប មក​មធ្យម​ក្រោយ​ពេល​ដែល​រក​ឃើញ​ស្ត្រី​ជា​កសិករ​ម្នាក់ ឆ្លង​វីរុស​ក្នុង​សហគមន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។ មនុស្ស ១៨​នាក់​ផ្សេង​ទៀត​ដែល​បាន​ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​ស្ត្រី​ខាង​លើ ត្រូវ​បាន​ដាក់​ក្រោម​ការ​តាម​ដាន​សុខភាព។ អាជ្ញាធរ​កំពុង​ចេញ​វិធានការ​ដើម្បី ទប់​ស្កាត់​ការ​រាលដាល​នៃ​វីរុស ដោយ​បង្កើន​ការ​ធ្វើ​តេស្ដ និង​ដាក់​ឲ្យ​នៅ​ដោយ​ឡែក។

គួរ​បញ្ជាក់​ថា ខេត្ត Jilin នៃ​ប្រទេស​ចិន រក​មិន​ឃើញ​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូវីដ១៩ អស់​រយៈ​ពេល ៧៣​ថ្ងៃ​មក​ហើយ មុន​ពេល​ដែល​រក​ឃើញ​ស្ត្រី​ដែល​ឆ្លង​រោគ​ខាង​លើ​នៅ​ថ្ងៃ​ព្រហស្បតិ៍៕

ប្រភព៖ Xinhua ប្រែសម្រួល ៖ Seven

មតិយោបល់
អត្ថបទថ្មី