• 2020-05-12 03:01:38
  • ព័ត៌មាន

ទីក្រុងវូហាន ស្រាប់តែផ្ទុះអ្នកឆ្លងវីរុសថ្មីឡើងវិញ ក្រោយស្ងប់ស្ងាត់ជាង ១ខែ

  • 2020-05-12 03:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​វូហាន​ដែល​ជា​ចំណុច​កណ្ដាល​នៃ​ការ​ផ្ទុះ​វីរុស​ឆ្លង​កូវីដ​១៩ ឥឡូវ​បាន​រក​ឃើញ​នៅ​ការ​ឆ្លង​ករណី​ថ្មី​ដែល​ជា​ការ​ផ្ទុះ​ឡើង​វិញ​មិនធ្លាប់មាន​ចាប់​តាំង​ពី​ដើម​ខែ​មេសា​មក។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា រក​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី ៦​ករណី​ដែល​ជា​ការ​ចម្លង​ក្នុង​សហគមន៍​អំឡុង​ចុង​សប្ដាហ៍​មុន​នៅ​ក្នុង​តំបន់ Sanmin។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានរាយការណ៍ថាករណីថ្មីត្រូវបានគេរកឃើញនៅពេលដែលការធ្វើតេស្តត្រូវបានធ្វើឡើងលើអ្នកស្រុក Sanmin ជាង ៥ ០០០ នាក់។ ក្រោយ​មាន​ការ​ផ្ទុះ​ឡើង​វិញ រដ្ឋាភិបាលក្រុងវូហាន បានបណ្តេញមន្ត្រីក្នុងតំបន់ដោយសារតែការគ្រប់គ្រងជំងឺមិន​បាន​ល្អនៅក្នុង​តំបន់​របស់​ខ្លួន។

ក្រៅ​ពី​នេះ ទីក្រុង​មួយ​ទៀត​របស់​ចិន​នៅ​ភាគ​ឦសាន​ គឺ​ទីក្រុង Shulan ក៏បាន​បាន​បង្កើន​ការ​ឆ្លើយ​តប​ក្នុង​កម្រិត​ប្រកាស​អាសន្ន​សា​ជា​ថ្មី ក្រោយ​ពេល​ដែល​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូវីដ១៩​ថ្មី​ចំនួន ១១​ករណី​ក្នុង​សហគមន៍​ផងដែរ៕

ប្រភព៖ ABC.net ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់