- 2020-05-28 05:47:36
- ព័ត៌មាន
២សប្តាហ៍! ពិព័រណ៍កូរ៉េអនឡាញដ៏ធំសម្បូរបែប ជួបផ្ទាល់ម្ចាស់ប្រេនពីកូរ៉េ ចាប់ដៃគូជំនួញបាន
- 2020-05-28 05:47:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២សប្តាហ៍! ពិព័រណ៍កូរ៉េអនឡាញដ៏ធំសម្បូរបែប ជួបផ្ទាល់ម្ចាស់ប្រេនពីកូរ៉េ ចាប់ដៃគូជំនួញបាន
ចន្លោះមិនឃើញ
ដើម្បីជំរុញពាណិជ្ជកម្មកូរ៉េខាងត្បូង ជាមួយប្រទេសក្នុងតំបន់អាស៊ី ដែលរួមមានកម្ពុជាផងដែរនោះ Korea Trade-Investment Promotion Agency (kotra) ដែលជាភ្នាក់ងារផ្លូវការរបស់រដ្ឋាភិបាលកូរ៉ដើម្បីលើកស្ទួយពាណិជ្មកម្មកូរ៉េក្នុងទីផ្សារអន្តរជាតិ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទំនិញកូរ៉េអនឡាញ www.buykorea.org/onlineshowcase រយៈពេល ២សប្តាហ៍ ចាប់ពីទី ២៥ ឧសភា រហូតដល់ ៥ មិថុនា ២០២០។
នេះជាឱកាសដ៏ពិសេសបំផុតសម្រាប់អ្នកដែលកំពុងចាប់អារម្មណ៍ ចង់ស្វែង យល់ទីផ្សារផលិតផលកូរ៉េ និងនាំចូលផ្តាច់មុខផលិតផលកូរ៉េល្អៗ មកកម្ពុជា ។
តោះ! សាកចូលរួមឥលូវនេះ ដោយគ្រាន់តែចុះឈ្មោះនៅក្នុង Link នេះhttps://www.buykorea.org/onlineshowcase/consumergoods ជាការស្រេច ។
ពិព័រណ៍អនឡាញដ៏ធំសម្បើមនេះ បើកឲ្យចូលរួមដោយសេរី និងឥតគិតថ្លៃ បានប្រមូលផ្តុំផលិតផលកូរ៉េជាង ២រយមុខ យ៉ាងសម្បូរបែប ដាក់តាំងបង្ហាញ ដូចជា ផលិតផលថែរក្សាសម្រស់ និងសុខភាព (Beauty & Personal Care) គ្រឿងសម្អាង (Cosmetic) ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ , ផលិតផលអេឡិចត្រូនិក , ផលិតផលកុមារ (Baby &Toddler Product ) , និង គ្រឿងសង្ហារឹម និងសម្ភារតុបតែងផ្ទះ (Furniture & Home Deco) ជាដើម។
បច្ចុប្បន្នអាជីវកម្មលក់ផលិតផលតាមអនឡាញពិតជាកាក់កបខ្លាំង ប្រសិនបើអ្នកលក់ផលិផលល្អធានាគុណភាព និងទំនុកចិត្តអតិថិជន និងចេះដើរទីផ្សារបានល្អ។ នេះអាចជាមុខរបរមួយធ្វើបានពេលទំនេរពីការសិក្សា ឬធ្វើការងារក្រុមហ៊ុន ដើម្បីអាចបង្កើនចំណូលបន្ថែម។
កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ មិនងាយមានទេជំនួបផ្ទាល់ជាមួយម្ចាស់ផលិផលពីកូរ៉េ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖
ទីតាំង KOTRA ( Phnom Penh ) : អគារ Pgct Center ( ក្បែរង្វង់មូលសម្តេចជួនណាត)
លេខទូរសព័្ទ ៖ 023 999 099
Email : kotrapnh@kotra.or.kr
ហ្វេសប៊ុក ៖ KOTRA PHNOM PENH៕