- 2020-06-02 00:49:43
- ព័ត៌មាន
អាមេរិកចាប់ខ្លួនមនុស្សជាង ៤ពាន់នាក់ ពាក់ព័ន្ធបាតុកម្មប្រឆាំងការស្លាប់របស់បុរសស្បែកខ្មៅ
- 2020-06-02 00:49:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកចាប់ខ្លួនមនុស្សជាង ៤ពាន់នាក់ ពាក់ព័ន្ធបាតុកម្មប្រឆាំងការស្លាប់របស់បុរសស្បែកខ្មៅ
ចន្លោះមិនឃើញ
យោងតាមតួលេខប្រមូលដោយទីភ្នាក់ងារសារព័ត៌មានAP មនុស្សយ៉ាងតិចណាស់៤ ១០០នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មតវ៉ានៅប៉ុន្មានថ្ងៃមកនេះ នៅទូទាំងអាម៉េរិក ចាប់តាំងពីបរុសស្បែកខ្មៅ ចច ផ្លយ បានស្លាប់ក្រោមដៃប៉ូលិសកាលពីថ្ងៃចន្ទសប្តាហ៍មុន។
ការចាប់ខ្លួន រួមមានអ្នកលួចយកទំនិញពីហាង បិទផ្លូវនិងរំលោភបំរាមគោចរ និងបាតុកម្មនៅក្រុងញូវយ៉ក ហ្វីឡាដែលហ្វៀ ក្រុងស៊ីកាហ្គោ ក្រុងដាឡាស និងក្រុងឡូសអ៊ែនជើឡេស។ មានរបាយការណ៍ថា កូនស្រីផ្ទាល់របស់ចៅហ្វាយក្រុងញូវយ៉ក បានស្ថិតចំណោមនុស្សជិត៧៩០នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងនេះ។មន្ត្រីអនុវត្តន៍ច្បាប់ដែលសុំមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់សារព័ត៌មានAPថា នាងឆាយរ៉ា ដឺ ប្លាស្យូ អាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសៅរ៍ ។របាយការណ៍ក្នុងសារព័ត៌មាន The New York Post និយាយថា នាងត្រូវបានចាប់ខ្លួនដោយសារមិនព្រមចាកចេញពីវិថីមួយនៅសង្កាត់ម៉ាន់ហាតធឹន តាមការបញ្ជារបស់ប៉ូលិស។ទោះជាយ៉ាងណានាងឆាយរ៉ា ដឺ ប្លាស្យូ ដែលក៏ជាជនស្បែកខ្មៅ ក្រោយមកត្រូវបានប្រគល់ដីកាតុលាការមួយ មុនត្រូវបានដោះលែង។ ចៅហ្វាយក្រុងលោកប៊ីល ដឺ ប្លាស្យូ ដែលជាជនស្បែកស មិនបាននិយាយទេអំពីការចាប់ខ្លួននេះក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអាទិត្យ៕