• 2020-06-05 03:21:02
  • ព័ត៌មាន

ក្រោយជួបរឿងផ្ទួនៗ តើស្ថានភាពសេដ្ឋកិច្ចអាម៉េរិក យ៉ាងម៉េចហើយ?

  • 2020-06-05 03:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

នៅក្នុងសញ្ញាបន្ថែមទៀតនៃវិបត្តិដែលកំពុងប្រឈមនឹងសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ទិន្នន័យថ្មីកាលពីថ្ងៃព្រហស្បតិ៍ទី៤មិថុនាបានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងការនាំចេញរបស់សហរដ្ឋអាម៉េរិកខណៈចំនួនអ្នកគ្មានការងារធ្វើបានកើនឡើងលើសពី ៤២ លាននាក់។

របាយការណ៍សំខាន់ពីរស្តីពីសុខភាពសេដ្ឋកិច្ចបង្ហាញថា ទោះបីទីផ្សារពាណិជ្ជកម្ម Wall Street ទទួលបានភាពខ្លាំងនិងឧស្សាហកម្មខ្លះបង្ហាញសញ្ញានៃការរើបឡើងវិញខណៈការបិទប្រទេសដើម្បីទប់ទល់ជំងឺកូវីដ១៩ត្រូវបានបន្ធូរបន្ថយក៏ដោយ ក៏សហរដ្ឋអាម៉េរិកនៅមិនទាន់រួចផុតពីវិបត្តិនោះឡើយ។

ក្រសួងការងារបាននិយាយថា កាលពីសប្តាហ៍មុនកម្មករនិយោជិតចំនួន ១,៨៧ លាននាក់បានដាក់ពាក្យសុំអត្ថប្រយោជន៍គ្រាគ្មានការងារធ្វើ គឺតិចជាងកាលពីសប្តាហ៍មុននោះចំនួន ២៤៩,០០០ នាក់ ប៉ុន្តែនៅតែជាតួលេខដ៏អាក្រក់ដដែល ពោលគឺខ្ពស់ជាងកំណត់ត្រាប្រចាំសប្តាហ៍ដល់ទៅ៣ដងនៅក្នុងសេដ្ឋកិច្ចមុនពេលមានជំងឺរាតត្បាត។

លោក ចារ៉េត បឺនស្តាញ អ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌលថវិកានិងគោលនយោបាយអាទិភាព បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “នេះនិងសូចនាករផ្សេងទៀតមិនបានបង្ហាញថាទីផ្សារការងារកំពុងមានភាពល្អប្រសើរទេ ប៉ុន្តែវាកាន់តែអាក្រក់ទៅមិនសូវលឿនដូចមុន”។

ការធ្លាក់ចុះនៃពាក្យសុំអត្ថប្រយោជន៍នេះមានន័យថា រលកនៃការបាត់បង់ការងារបណ្តាលមកការបិទអាជីវកម្មតាំងពីពាក់កណ្តាលខែមីនាដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងថមថយល្បឿន។

កម្មករនិយោជិតជាង ៤២ លាននាក់បានបាត់បង់ការងារធ្វើចាប់តាំងពីពាក់កណ្តាលខែមីនាប៉ុន្តែទិន្នន័យថ្មីបានបង្ហាញថា មនុស្សចំនួន ២១,៥ លាននាក់បានទទួលយកអត្ថប្រយោជន៍នៅក្នុងសប្តាហ៍ដែលចប់នៅត្រឹមថ្ងៃទី ២៣ ខែឧសភា ដែលនេះបង្ហាញថា មនុស្សរាប់លាននាក់ត្រូវគេបដិសេធពាក្យសុំអត្ថប្រយោជន៍ឬត្រូវគេហៅទៅធ្វើការវិញចាប់តាំងពីពេលនោះ ឬអាចក្នុងករណីទាំងពីរ៕

ប្រភព៖ រស្មីកម្ពុជា ដោយ៖ កញ្ញាដាលី

មតិយោបល់