- 2020-06-07 03:30:00
- ព័ត៌មាន
ថ្មី! Cerelac សម្បូរវីតាមីនសម្រាប់កុមារ ជាអាហារបំប៉នដំបូង ផលិតដោយក្រុមហ៊ុនណេសត្លេ
- 2020-06-07 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មី! Cerelac សម្បូរវីតាមីនសម្រាប់កុមារ ជាអាហារបំប៉នដំបូង ផលិតដោយក្រុមហ៊ុនណេសត្លេ
ចន្លោះមិនឃើញ
ផលិតចេញពីគ្រាប់ធញ្ញជាតិល្អៗ ដែលសម្បូរទៅដោយវីតាមីន ងាយស្រួលរំលាយ ដែលសក្តិសមសម្រាប់អាហារបំប៉នទារកពីអាយុ ៦ ខែឡើងទៅ ខណៈទឹកដោះម្តាយមួយមុខមិនអាចបំពេញនូវតម្រូវការលូតលាស់របស់ទារកបាននោះទេ។
គ្រាប់ធញ្ញជាតិណេសត្លេ គឺជាអាហារសុខភាពដ៏ល្អ សម្រាប់ទារកដោយផ្តល់ជូននូវគ្រាប់ធញ្ញជាតិដ៏ល្អបំផុតផ្សំជាមួយនឹងសារជាតិបំប៉នដទៃទៀត ដែលជួយទៅដល់ការលូតលាស់ដ៏ល្អរបស់ទារក និងជួយពួកគេឱ្យបង្កើតទម្លាប់ញ៉ាំអាហារសុខភាពតាំងពីក្មេង។
ម៉ាកសញ្ញារបស់ Cerelac ត្រូវបានចុះបញ្ជីនៅឆ្នាំ ១៩៤៩ និងមានវត្តមាននៅប្រទេសជាង ៦០ ដូចជា អឺរ៉ុប អាមេរិកខាងជើង និងត្បូង អាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ា ឥណ្ឌា និងអាហ្រ្វិក។
Cerelac ជាផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។អ្នកអាចរក Cerelac បាននៅតាមទីផ្សារក្នុងស្រុកដូចជា ផ្សារទំនើប កន្លែងលក់ថ្នាំពេទ្យ កន្លែងលក់សម្ភារក្មេង និងហាងលក់ទំនិញដទៃទៀតនៅទូទាំងប្រទេស។
«យើងមានសោមន្សក្នុងការប្រកាសពីការដំណើរការនូវទំព័រហ្វេសប៊ុករបស់យើង។ ដូច្នេះសូមលោកអ្នករង់ចាំតាមដានព័ត៌មានថ្មីនៅលើទំព័រហ្វេសប៊ុករបស់យើង។ សូមចុចតំណភ្ជាប់ Nestle Mom & ME Cambodia នេះ និងឈ្វេងយល់បន្ថែមអំពីយើង»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពី Cerelac នៅកម្ពុជាថ្មីៗនេះ។
សម្រាប់វេបសាយថ្មីរបស់ Cerelac អ្នកអាចចុះឈ្មោះ ដើម្បីទទួលនូវការផ្តល់ជូន ព័ត៌មាន និងការគាំទ្រនូវផលិតរបស់យើងបានគ្រប់ពេលវេលា ឬជារៀងរាល់ថ្ងៃ៕