• 2020-06-11 07:38:02
  • ព័ត៌មាន

រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់អាជីវករ ឈប់លក់ប្រភេទស្រាថ្នាំឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ»

  • 2020-06-11 07:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី១១ មិថុនានេះបានឲ្យដឹងថា រដ្ឋបាលខេត្ត អំពាវនាវដល់អាជីវករ ឈប់លក់ប្រភេទស្រាថ្នាំឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» នៅគ្រប់បណ្តាទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត។

សូមបញ្ជាក់ផងដែរថា ការអំពាវនាវនេះ បានធ្វើឡើងក្រោយពីពេលថ្មីនេះៗ មានបងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលវបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត បានទទួលទានស្រាថ្នាំខាងលើនេះ ដែលពុំមានប្រភពច្បាស់លាស់ បណ្តាលឲ្យពុលស្លាប់ និងខ្លះទៀតត្រូវបានសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់។បច្ចប្បុន្នមន្ទីរជំនាញ កំពុងយកវត្ថុតាង ទៅធ្វើតេស្តរកសារធាតុផ្សំ នឹងផ្សព្វផ្សាយជាព័ត៌មានក្នុងពេលខ្លីខាងមុខ៕

សូមមើលសេចក្តីជូនដំណឹងខាងក្រោម៖

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

មតិយោបល់
អត្ថបទថ្មី