• 2020-06-23 05:28:11
  • ព័ត៌មាន

រកណាបាន! ចាយត្រឹម ២រយដុល្លារមួយខែបាននៅផ្ទះវីឡាឡើងស្អាត ដាក់សម្ភារឲ្យប្រើស្រាប់ម៉ាអេម

  • 2020-06-23 05:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើ​ការងារ​នឿយហត់​ ច្បាស់​ជា​ចង់​មក​ផ្ទះ​វិញ សម្រាក​ឲ្យ​ស្រួល​ខ្លួន​ហើយ​មែន​ទេ ? ពិត​ណាស់​កន្លែង​ស្នាក់​នៅ​ស្អាត ផ្តល់​ភាពវិជ្ជមាន​យ៉ាង​ធំធេង​​ចំពោះ​សុខភាព​ ទាំងផ្លូវកាយ និង​ផ្លូវចិត្ត។​

តែ​ខ្ទង់​ចំណាយ​ប្រចាំ​ខែ​មាន​កម្រិត មែនទេ​? កុំ​បារម្ភ ឥលូវ​នេះ អ្នក​មិន​ចាំ​បាច់​ចំណាយ​លុយ​ក្ឌាំង​ៗ ក៏​អាច​ជួល​បាន​ផ្ទះ​ស្នាក់​នៅ​ប្រកប​ដោយ​ផាសុកភាព និង​ទេសភាព​ស្រស់​ស្អាត​ដ៏​សែន​មនោរម្យ​ដែរ។

មាន​ទីតាំង​នៅ​ក្នុង​បុរី​ប៉េងហួត ផ្សារ​ប៉េ​សេ ផ្ទះ​ប្រភេទ​ជា​វីឡា​កូន​កាត់ (លីងហោស៍) រៀប​ចំ​ឡើង​ភ្លឹង​ស្អាត កំពុង​ប្រកាស​រក​ភ្ញៀវ​ជួល​ស្នាក់​នៅ ជា​បន្ទប់ៗ ដាច់​ពី​គ្នា ក្នុង​តម្លៃ​ត្រឹម​តែ ២០០ ទៅ ៣០០​ដុល្លារ​ប៉ុណ្ណោះ (​តាម​ទំហំ​បន្ទប់) ។

អ្វី​ដែល​ពិសេស​រក​គ្មាន​នោះ គឺ មាន​ផ្តល់​ជូន​សម្ភារ​ប្រើប្រាស់​ចាំ​បាច់​ក្នុង​បន្ទប់​មួយ​ចប់​ម៉ង មិន​ឲ្យ​​ភ្ញៀវ​ឈឺ​ក្បាល​ឡើយ ដូចជា គ្រែ, ពូក ,ទូដាក់ខោអាវ , កៅអី និង​តុ​សម្រាប់​ធ្វើ​ការ , ម៉ាស៊ីន​ត្រជាក់ ។

បញ្ជាក់ ​៖ ខាង​ផ្ទះ​ជួល​ នឹង​ជ្រើសរើស​ជួល​ឲ្យ​តែ​ភ្ញៀវ​ដែល​មាន​ប្រវត្តិ​ច្បាស់​លាក់ ទុក​ចិត្ត​បាន ដើម្បីធានា​សុវត្ថិភាព​ដល់​ភ្ញៀវ​ស្នាក់​នៅ​ដទៃ​ទៀត។​

ក្រៅ​ពី​នេះ អ្នក​ក៏​អាច​រីករាយ​ជា​មួយ​សេវា​បន្ថែម​ជាច្រើន​ទៀត​ដូចជា ៖

  • មាន​សន្តិសុខ​រក្សា​សុវត្ថិភាព ២៤ម៉ោង (ផ្តល់​ជូន​ដោយបុរី)
  • សួន​ច្បារ​ដើរ​ហាត់​ប្រាណ និង​កន្លែង​ក្មេង​លេង​ (សក្តិសម​សម្រាប់​គ្រួសារ​មានក្មេង​)
  • កន្លែង​ហាត់​ប្រាណ និង​ អាង​ហែល​ទឹក
  • ក្បែរ​ផ្សារ​ទំនើប និង​ទូរ​អេធីអឺម (ផ្សារទំនើបឡាក់គី)
  • សេវា​អ៊ីធើណែត​​ ។

ចាប់​អារម្មណ៍​? ប្រញាប់​ទាក់ទង​ទៅ ប្រយ័ត្ន​គេ​ជួល​អស់ ព្រោះ​ចំនួន​បន្ទប់​មាន​កំណត់​ណា៎

អាច​​សួរ​ព័ត៌មាន​បន្ថែម តាម​លេខ ៖ 092 216 655

តោះ! ចង់​ដឹង​ថាស្អាត​ដូច​រៀប​រាប់​អត់​សូម មើលរូបភាព​៖

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទថ្មី