- 2020-07-01 00:12:29
- ព័ត៌មាន
ថៃបន្តពន្យារពេលការដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារភ័យខ្លាចរលកទីពីរ
- 2020-07-01 00:12:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃបន្តពន្យារពេលការដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារភ័យខ្លាចរលកទីពីរ
ចន្លោះមិនឃើញ
ជាថ្មីម្ដងទៀតរដ្ឋាភិបាលនៃប្រទេសថៃបានប្រកាសពន្យារពេលបទបញ្ជាការដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់រលកទីពីរនៃការរាលដាលមេរោគកូវីដ-១៩។
បើតាមការឲ្យដឹងពីមន្ត្រីរដ្ឋាភិបាលថៃម្នាក់ ការពន្យារពេលនឹងត្រូវធ្វើឡើងរហូតដល់ចុងខែកក្កដា ឆ្នាំ២០២០នេះ។ យ៉ាងណាជាមួយគ្នានេះ ថៃគ្រោងបើកក្លឹបកម្សាន្ត និងអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេសខ្លួនបាន ប៉ុន្តែដោយរឹតត្បិតបំផុតក្នុងគោលបំណងកុំឲ្យជាប់គាំងសេដ្ឋកិច្ច។
ប្រទេសក្បែរខាងកម្ពុជាមួយនេះមានអ្នកស្លាប់ដោយសារកូវីដ១៩កើនដល់ជិត៦០នាក់ហើយ ខណៈអ្នកឆ្លងសរុបជាង៤០០០នាក់គិតត្រឹមចុងខែមិថុនា៕