- 2020-07-07 02:53:04
- ព័ត៌មាន
អ៊ីស្រាអែលបង្ហោះផ្កាយរណបចារកម្មយ៉ាងជោគជ័យទៅកាន់ទីអវកាស
- 2020-07-07 02:53:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីស្រាអែលបង្ហោះផ្កាយរណបចារកម្មយ៉ាងជោគជ័យទៅកាន់ទីអវកាស
ចន្លោះមិនឃើញ
កាលពីថ្ងៃម្សិលមិញនេះមេដឹកនាំអ៊ីស្រាអែលបានប្រកាសពីការបង្ហោះផ្កាយរណបចារកម្មយ៉ាងជោគជ័យទៅកាន់ទីអវកាស សម្រាប់ប្រើក្នុងវិស័យការពារជាតិ។
ផ្កាយរណបដែលបង្ហោះនោះមានឈ្មោះថា ផ្កាយរណប Ofek 16 ត្រូវបានលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu អះអាងថា នឹងប្រើធ្វើសកម្មភាពប្រឆាំងនឹងសត្រូវរបស់អ៊ីស្រាអែលដែលនៅទីជិត និងទីឆ្ងាយ ទាំងលើគោក, លើសមុទ្រលើ, មេឃ និងលំហអាកាស។
អ៊ីស្រាអែលមានជម្លោះរ៉ាំរ៉ៃជាមួយបណ្ដារដ្ឋឥស្លាមនៅជុំវិញខ្លួន ដូចជាប៉ាលេស្ទីន និងចុងក្រោយបំផុតគឺជាមួយប្រទេសអ៊ីរ៉ង់ ដែលបានចោទប្រកាន់អ៊ីស្រាអែលថានៅពីក្រោយអគ្គីភ័យដ៏ធំមួយនៅឯទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕