- 2020-07-14 03:35:55
- ព័ត៌មាន
អាមេរិកបង្ខំចិត្តបិទមូលដ្ឋានទ័ព២កន្លែងនៅជប៉ុនដោយសារកូវីដវាយលុក
- 2020-07-14 03:35:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកបង្ខំចិត្តបិទមូលដ្ឋានទ័ព២កន្លែងនៅជប៉ុនដោយសារកូវីដវាយលុក
ចន្លោះមិនឃើញ
មូលដ្ឋានកងយោធាអាមេរិកចំនួន២កន្លែងនៅក្នុងប្រទេសជប៉ុន ត្រូវបិទជាបណ្ដោះអាសន្នក្រោយរកឃើញថាទាហានជាច្រើននាក់បានឆ្លងមេរោគកូវីដ១៩។
កោះអូគីណាវ៉ាភាគខាងត្បូងប្រទេសជប៉ុន គឺជាមូលដ្ឋានកងទ័ពអាមេរិកដ៏ធំមួយនៅអាស៊ីដែលមានកងកម្លាំងជាច្រើនម៉ឺននាក់កំពុងឈរជើង។ ទាហានអាមេរិប្រមាណជាង១០០នាក់ត្រូវបានធ្វើតេស្តថាមានផ្ទុកមេរោគកូវីដ១៩ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងស្ថិតក្នុងការតាមដានពីគ្រូពេទ្យ។
តាមការប៉ាន់ស្មានករណីឆ្លងកូវីដរបស់មូលដ្ឋានទ័ពអាមេរិកនៅជប៉ុន គឺជាករណីឆ្លងមកពីមូលដ្ឋានទ័ពអាមេរិកពីប្រទេសផ្សេងទៀត ដោយសារតែការចល័តទ័ព និងប្ដូរវេន ដូច្នេះអាជ្ញាធរជប៉ុនបានស្នើឲ្យអាមេរិកផ្អាកសកម្មភាពកងទ័ពរបស់ខ្លួនសិនដោយត្រូវបិទទ្វារមូលដ្ឋានមួយរយៈ៕