• 2020-07-22 13:56:35
  • ព័ត៌មាន

វិធី​ចម្លែក​ៗ ៦​យ៉ាង ដើម្បី​វាស់​​កម្រិត​សម្រស់​​​នៅ​ចិន​

  • 2020-07-22 13:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប្រទេស​ចិន មាន​លេច​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ធ្វើ​តេស្ត​សម្រស់​ជាហូរហែ​ដោយ​វិធី​ប្លែក​ៗ ដូច​ជា​ការ​យក​ដៃ​​វាត់​ពី​ក្រោយ​មក​ដល់​ពោះ​ខាង​មុខ​ ការ​ប្រើ​ក្រដាស​ A4 បាំង​ដង​ខ្លួន ឬ​ប្រើ​ iPhone បាំង​ជង្គង់​ជា​ដើម​។ ប៉ុន្តែ​នៅ​មាន​វិធី​ចម្លែក​ជាង​នេះ​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​នឹង​មិន​ទាន់​បាន​ដឹង​ ដែលមាននៅ​ចិន​៖ 

១. ការ​ប្រជែង​ដោយ​យក​ប៊ិក​ដាក់​ក្រោម​សុដន់​៖ 

the-underboob-pen-challenge-is-a-trend-we-can-all-get-behind-11-photos-5

លើក​អាវ​ឡើង​បន្តិច​ ហើយ​ដាក់​ប៊ិក​មួយ​ដើមក្រោម​សុដន់​របស់​អ្នក បើ​វា​នៅ​ទី​នោះ​មិន​ជ្រុះ អបអរ​សាទរ​ បានន័យ​ថា​អ្នក​មាន​ដើម​ទ្រូង​ដ៏​ស្រស់​ស្អាត​មួយ​គូ​ហើយ​។

២. ប្រើ​ម្រាម​ដៃ​ធ្វើ​តេស្ត​៖

test main

ដាក់​ម្រាម​ដៃ​ចង្អុល​របស់​អ្នក​ពី​លើ​ចង្កា​និង​ច្រមុះ បើ​បបូរ​មាត់​អ្នក​អាច​ប៉ះ​ម្រាម​ដៃ​នោះ បាន​ន័យ​ថា​អ្នក​មាន​ទម្រង់​មុខ​ដ៏​ឥត​ខ្ចោះ​។

៣. ​ការ​ប្រកួត​រន្ធ​ផ្ចិត​៖

People's Daily 1.jpg

យក​ដៃ​របស់​អ្នក​រុំ​ពី​ក្រោយ​ខ្នង​ហើយ​ព្យាយាម​លូក​មក​ឱ្យ​ប៉ះ​​​ចំ​រន្ធ​ផ្ចិត​។ បើ​អាច​ធ្វើ​បែប​នេះ​បាន គឺ​អ្នក​មាន​រាង​​ស្អាត​បំផុត​ហើយ។ 

៤. ការ​ប្រកួត​ឆ្អឹង​ដង​កាំបិត៖ 

CHuEd9CWsAA9aq51 

ដាក់​កាក់​ឱ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​លើ​តំបន់​ឆ្អឹង​ដង​កាំបិត​របស់​អ្នក។ កាក់​កាន់​តែ​ច្រើន​ដែល​អ្នក​អាច​កាក់​បាន​ជាប់ បង្ហាញ​ថា​អ្នក​កាន់​តែ​សិច​ស៊ី និង​មាន​រាង​ស្គម​ស្អាត​។ 

​៥. ការ​ឈរ​សំពះ​ដោយ​បត់​ដៃ​ទៅ​ក្រោយ​៖ 

CEN_ReverseHands_05.jpg 

​បត់​ដៃ​របស់​អ្នក​ទៅ​ក្រោយ​ខ្នង ហើយ​ព្យាយាម​ផ្គុំ​ដៃ​ឱ្យ​ប៉ះ​គ្នា​។ ដើម្បី​បាន​ច្បាស់​ថា​ដៃ​អ្នក​អាច​ប៉ះ​គ្នា​បាន ចូរ​ដាក់​ទូរសព្ទ​នៅ​ចន្លោះ​ដៃ​ទាំង​ពីរ​នោះ​។ ពេល​ដាក់​ដៃ​របស់​អ្នក​បាន​កាន់​តែ​ខ្ពស់ កាន់​តែ​បង្ហាញ​ថា​អ្នកមាន​សម្រស់​ស្អាត​ទៅ​តាម​ហ្នឹង​ដែរ​។ 

​៦. ការ​វាស់​សុដន់​៖   80358007 

វាស់​គម្លាត​នៃ​ចន្លោះ​ក្បាល​សុដន់​ទាំង​ពីរ​របស់​អ្នក​។ បើ​វា​ឃ្លាត​គ្នា​ហោច​ណាស់​២០​ស.ម បង្ហាញ​ថា​អ្នក​ជា​នារី​សិច​ស៊ី​បំផុត​ហើយ​។ 

​ចុះ​មិត្ត​អ្នក​អាន​យល់​យ៉ាង​ណា​ចំពោះ​វិធី​ស្ទង់​សម្រស់​ខាង​លើ​នេះ​? 

មតិយោបល់