- 2020-09-05 10:11:16
- ព័ត៌មាន
«មិនស្រួលដូចឃើញទេ លក់អនឡាញដាច់ទាល់តែចេះតិចនិក ហើយស៊ូខ្លាំង» ការចែករំលែកពី Secret Lady
- 2020-09-05 10:11:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«មិនស្រួលដូចឃើញទេ លក់អនឡាញដាច់ទាល់តែចេះតិចនិក ហើយស៊ូខ្លាំង» ការចែករំលែកពី Secret Lady
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១៦ ខែសីហា កន្លងទៅនេះ ក្រុមហ៊ុន Secret Lady បានរៀបចំកម្មវិធីជប់លៀងជួបជុំតំណាងចែកចាយរបស់ខ្លួនជាង ១ពាន់នាក់ជាលើកដំបូង ឈ្មោះថា The Mask (Secret Lady Exclusive Party) ដើម្បី ផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការលើកទឹកចិត្តដើម្បីជំរុញការលក់ឲ្យកាន់តែខ្លាំង និងចែករំលែកបទពិសោធន៍ តិចនិកនៃការលក់ ពីអ្នកដែលលក់ដាច់យូរឆ្នាំ ទៅតំណាងចែកចាយថ្មីៗ។
គោលបំណងដ៏ធំមួយទៀត នៃកម្មវិធីជួបជុំមួយនេះ គឺចង់ឲ្យតំណាងចែកចាយទាំងអស់ទទួលបានអារម្មណ៍កក់ក្តៅពីម្ចាស់ក្រុមហ៊ុន ។
« កម្មវិធីមួយនេះ ក៏បានបង្ហាញអំពីសក្ដានុពលនៃភាពរីកចម្រើន និងជោគជ័យក្នុងការលក់ផលិតផលជាច្រើនមុខ របស់ Secret lady ដែលបានលក់ដាច់ដល់ទៅជាង ២០ម៉ឺនប្រអប់ ក្រោយពីបានវាយលុកទីផ្សារកម្ពុជាត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ» ។ នេះបើតាមឲ្យដឹងពីក្រុមការងារក្រុមហ៊ុន Secret Lady ។
លោកស្រីបានបន្តថា ៖ «មានផលិតលផលល្អលក់ គឺជាចំណុចសំខាន់បំផុត តែក៏មិនអាចអាចខ្វះយុទ្ធសាស្ត្រលក់ និងដើរទីផ្សារបានឡើយ។ ជាក់ស្តែងដូចឃើញស្រាប់បច្ចុប្បន្ន ផលិតផលដែលលក់នៅលើទីផ្សារមានច្រើនរាប់មិនអស់ ហើយមានតែមួយចំនួន ប៉ុណ្ណោះដែលលក់ដាច់មានម៉ូយទិញជាប្រចាំ នេះគឺដោយសារផលិតផលល្អធានាទំនុកចិត្តអតិថិជន អមជាមួយការផ្តល់សេវាលក់ល្អផងដែរ។ បើទោះមានរបស់ល្អយ៉ាងណាក៏ដោយ តែមិនចេះផ្តល់ព័ត៌មានដល់អតិថិជនច្បាស់លាស់ គ្មានការអត់ធ្មត់ មិនចេះឆ្លើយនឹងសំនួរអតិថិនជនទាន់ពេលវេលា ក៏លក់មិនដាច់ដែរ» ។
«ក្រុមហ៊ុន Secret Lady បានសិក្សាស្វែងយល់ច្បាស់អំពីតម្រូវការរបស់មនុស្សស្រី ពិសេសនោះ គឺស្រ្តីស្ថិតនៅក្នុងវ័យកណ្តាល ដែលកំពុងតែជួបបញ្ហាសុខភាព និងសម្រស់ច្រើន ជាហេតុធ្វើឲ្យក្រុមហ៊ុនមួយនេះ មានសន្ទុះលក់ផលិតផលរបស់ខ្លួនយ៉ាងលឿន ក្នុងអំឡុងពេលដ៏ខ្លី។ ក្រុមហ៊ុននឹងរៀបចំយុទ្ធសាស្ត្រថ្មីៗ តិចនិក បន្ថែមទៀត ដើម្បីជំរុញការលក់ឲ្យបានកើនឡើងទ្វេដងនៅក្នុងឆ្នាំថ្មី ឆ្នាំ ២០២១ខាងមុខ» ។ លោកស្រីបញ្ចាក់បន្ថែម ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Secret Lady Trading Cosmetic បានចូលទីផ្សារកាលពីចុងឆ្នាំ២០១៩ មានលក់ផលិតផលជាច្រើនមុខដែលផ្ដោតសំខាន់លើ សុវត្ថិភាព និងសុខភាពរបស់ស្ត្រីដែលមានដូចជា Secret Love, Secret Love Soap, Serum Secret Lady និង Secret Lady Cream តាមស្តង់ដារអន្តរជាតិ ព្រមទាំងមានលិខិតទទួលស្គាល់ស្របច្បាស់ចេញពីក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ៕