• 2020-09-09 01:53:16
  • ព័ត៌មាន

ថៃ​ពង្រាយ​ទ័ព​នៅ​តាម​ព្រំដែន​ក្រោយ​កូវីដ​១៩​ផ្ទុះ​នៅ​មីយ៉ាន់ម៉ា​យ៉ាង​គំហុក​

  • 2020-09-09 01:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​ចាប់​ផ្ដើម​រឹត​បន្តឹង​សន្តិសុខ​តាម​ព្រំដែន​ជាមួយ​​មីយ៉ាន់ម៉ា​ក្រោយ​ប្រទេស​ក្បែរ​ខាង​របស់​ខ្លួន​​កំពុង​កើន​ឡើង​​ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​គួរ​ឲ្យ​បារម្ភ។​​

​​​ថៃ​បាន​ពង្រាយ​កង​ទ័ព​របស់​ខ្លួន​ដើរ​ល្បាត​តាម​ខេត្ត​បណ្ដោយ​ព្រំដែន​ ដោយ​ភ័យ​ខ្លាច​មាន​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​ក្នុង​ប្រទេស​របស់​ខ្លួន​ ដែល​វា​អាច​បង្ក​ឲ្យ​នាំ​មក​ជាមួយ​នូវ​មេរោគ​កូវីដ​១៩។​ មី​យ៉ាន់​ម៉ាត្រូវ​បាន​រាយ​ការណ៍​ថា​មាន​ករណី​ឆ្លង​ខ្ទង់​រយ​នាក់នៅ​តែ​ទីក្រុង​ធំៗ។​

គិត​ត្រឹម​ថ្ងៃ​នេះ​ថៃ​មាន​ករណី​ឆ្លង​កូវីដ​១៩​ ចំនួន​៣៤៤៥​ករណី​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​៥៨​នាក់​។ កាល​ពី​ថ្ងៃ​ម្សិលមិញ​ប្រទេស​ជិត​ខាង​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ត្រឹម​១​ករណី​ប៉ុណ្ណោះ​៕

ប្រភព៖ Bangkokpost ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី