• 2020-09-12 01:45:00
  • ព័ត៌មាន

អ្នកនៅជិតតំបន់ទាំង ៥ នេះ មិនពិបាករកទឹកដោះគោសុទ្ធទៀតទេ! គិរីសួគ៌ ដាក់លក់​ដល់ក្បែរផ្ទះហើយ!

  • 2020-09-12 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកដោះគោសុទ្ធគិរីសួគ៌ កំពុងទទួលការគាំទ្រយ៉ាងលើសលប់ ទោះទើបដាក់លក់​លើទីផ្សារថ្មីៗនេះក៏ដោយ។ ដើម្បីបំពេញ​តាមតម្រូវការ​ដ៏ច្រើននេះ ក្រុមហ៊ុន​បានដាក់លក់ នៅ​ ៥ ទីតាំងបន្ថែមទៀត គឺនៅ​ផ្សារ Fair Plus ផ្សារដីហុយ, ផ្សារ Fair Plus ស្ទឺងមានជ័យ, ផ្សារ Fair Plus ចំការដូង, ផ្សារ Fair Plus កំពង់ចាម និងផ្សារ Fair Plus កំពត ចាប់ពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញានេះតទៅ។

នៅក្នុងឱកាស​ដាក់លក់​នៅផ្សារ Fair Plus ៥ទីតាំងនេះ ក្រុមហ៊ុន​ក៏មាន​ប្រូម៉ូសិនពិសេស​ផងដែរ គឺរាល់ការទិញទឹកដោះគោសុទ្ធគិរីសួគ៌ ១ដប ចំណុះ ៨៣០មីលីលីត្រ នឹងទទួលបាន​ទឹកដោះគោជូរ (យ៉ាអួរ) គិរីសួគ៌ ១កំប៉ុងដោយ​ឥតគិតថ្លៃ រហូត​ដល់​ដំណាច់​ខែកញ្ញានេះ។

កាន់តែពិសេសថែមទៀត គឺបងប្អូនក៏នឹង​បាន​ភ្លក់​រសជាតិទឹកដោះគោសុទ្ធ​គិរីសួគ៌ ដោយឥតគិតថ្លៃ នៅ​ផ្សារ Fair Plus ផ្សារដីហុយ និង​ផ្សារ Fair Plus ស្ទឹងមានជ័យផងដែរ នៅថ្ងៃទី១២ និង១៣ ខែកញ្ញានេះ។

ក្រៅពី​ចាប់ផ្ដើមដាក់លក់​នៅ​ ៥ទីតាំងខាងលើ ទឹកដោះគោសុទ្ធ​គិរីសួគ៌ ក៏កំពុង​ដាក់​លក់​នៅផ្សារ ៥ទីតាំង​ទៀតផងដែរ គឺ ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រដីហុយ និងផ្សារទំនើបអារ៉ូណា។

សូមបញ្ជាក់ថា ទឹកដោះគោសុទ្ធគិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ដែលលាតសន្ធឹងលើផ្ទៃដី ៣០០ហិចតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ កសិដ្ឋាន បាននាំចូលប្រភេទ​គោយកទឹកដោះល្អបំផុតពី​ប្រទេស​អូស្រ្ដាលី និង​បានប្រើប្រាស់បច្ចេកទេស​ទំនើបចុងក្រោយបំផុត​ រួមនិងអ្នកជំនាញ​ពីអ៊ីស្រាអែល ដែល​ជា​​ប្រទេស​ជំនាញខាងផលិតទឹកដោះគោ ដើម្បីធានាបាននូវគុណភាព និងទំនុកចិត្តពីអ្នកទទួលទាន។

តោះ! នៅចាំអីទៀត! ភ្លក់រសជាតិទឹកដោះគោសុទ្ធ​ ដែលចេញពីកសិដ្ឋានទំនើបបំផុត និងធំបំផុតរបស់ខ្មែរយើង ទាំងអស់គ្នាណា៕

មតិយោបល់