• 2020-10-09 12:02:13
  • ព័ត៌មាន

កាន់តែប្រណីត ធំទូលាយ និងសម្បូរបែបពីហាងសម្លៀកបំពាក់ HUGO BOSS ថ្មីក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល

  • 2020-10-09 12:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងលក់សម្លៀកបំពាក់ HUGO BOSS បានត្រឡប់មកជាថ្មី កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ជាមួយទីតាំងថ្មីដែលធំទូលាយជាងមុន។

HUGO BOSS ជាហាងលក់សម្លៀកបំពាក់ប្រណីតល្បីឈ្មោះទូទាំងពិភពលោកដែលមានប្រភពកំណើតមកពីប្រទេសអាឡឺម៉ង់និងមានអាយុកាលជាង១០០ឆ្នាំមកហើយ។ នាឆ្នាំ២០១៥ HUGO BOSS បានមកដល់ប្រទេសកម្ពុជាក្នុងនៅផ្សារទំនើប វឌ្ឍនៈ កាពីតាលជាន់ផ្ទាល់ដី ដែលរយៈពេល ៥ឆ្នាំកន្លងមកនេះ HUGO BOSS បានស្វាគមន៍ និងបម្រើអតិថិជនពីគ្រប់វ័យ ដោយភាពកក់ក្តៅ ជាហេតុធ្វើស្លាកយីហោមួយនេះទទួលបានការគាំទ្រពីមហាជន។ សន្ទុះកើនឡើងនៃការគាំទ្រនេះបានធ្វើឱ្យ HUGO BOSS សម្រេចចិត្តផ្លាស់ប្តូរទៅទីតាំងថ្មីដែលមានទំហំធំជាងមុនដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ការជួបគ្នាសារជាថ្មីលើកនេះ បានធ្វើអោយ HUGO BOSS ក្លាយជាហាងទំនិញ ដែលមានទំហំធំជាងគេក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល ហើយម៉ាកយីហោនេះក៏នឹងនាំមកជូននូវសេវាកម្ម និងភាពងាយស្រួលកាន់តែប្រសើរជាងមុនជាមួយទីតាំងដែលធំទូលាយដែលអាចឱ្យសុភាពនារី និងសុភាពបុរសគ្រប់វ័យ ដែលប្រាថ្នាចង់បានភាពឥតខ្ចោះ បានទទួលនូវបទពិសោធន៍ដ៏អស្ចារ្យព្រមជាមួយកន្លែងសម្រាកអង្គុយយ៉ាងត្រជាក់ចិត្ត និងមានផាសុកភាពដ៏គួរឱ្យចាប់ចិត្ត។

អតិថិជនដែលចង់ដឹងព័ត៌មានបន្ថែមពីហាងលក់សម្លៀកបំពាក់ HUGO BOSS និងភាពអស្ចារ្យរបស់ម៉ាកសញ្ញាប្រណីតនេះ សូមអញ្ជើញមកហាងថ្មីដែលមានទីតាំងនៅជាន់ទី១ ក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ FACEBOOK: Vattanac Capital និង INSTAGRAM: @vattanaccapital លេខទំនាក់ទំនង៖ ០៧៨ ៥៣៥ ៤៧៤៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី