- 2020-10-28 00:24:38
- ព័ត៌មាន
តំណាងរាស្ត្រថៃម្នាក់អារដៃសម្រក់ឈាម ពេលប្រជុំសភាបង្កឲ្យមានការភ្ញាក់ផ្អើល
- 2020-10-28 00:24:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាងរាស្ត្រថៃម្នាក់អារដៃសម្រក់ឈាម ពេលប្រជុំសភាបង្កឲ្យមានការភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
នៅក្នុងការប្រជុំរដ្ឋសភា សម័យប្រជុំវិសាមញ្ញ ថ្ងៃទី២៧ ខែតុលា ២០២០ ម្សិលមិញនៅវេលាម៉ោង ១៧.៤០ មានហេតុការណ៍ដ៏រន្ធត់កើតឡើង ក្នុងកណ្ដាលអង្គប្រជុំ។
ហេតុការណ៍ដ៏រន្ធត់នោះគឺ លោកតំណាងរាស្ត្រ វិសាន តេឆៈធីរ៉ាវ៉ាត់ (VISAN TECHA TIRAWAT) របស់គណបក្ស ភឿថៃ ក្រោយពីឡើងបញ្ចេញមតិ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា រួចមក បានសុំប្រធានសភា អារដៃសម្រក់ឈាមឲ្យលោក ប្រាយុទ្ធ នាយករដ្ឋមន្ត្រីឃើញ ដោយអារដៃចំនួន៣កន្លែង។
ភ្លាមៗនោះប្រធានសភាថៃ មិនអនុញ្ញាត ឲ្យអារដៃបែបនេះទេ ប៉ុន្តែមិនអាចឃាត់លោកតំណាងរាស្ត្រ វិសាន តេឆៈធីរ៉ាវ៉ាត់បានទាន់ពេលវេលា។ លោក វិសាន ធ្លាប់ធ្វើជាតំណាងរាស្ត្រតាំងពីឆ្នាំ ១៩៨៦។ លោកតំណាងរាស្ត្រ វិសាន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ លោកសន្យាថា ពេលដេរស្នាមរបួស របស់លោករួច លោកនឹងវិលមកប្រជុំវិញ៕