• 2020-11-06 06:13:33
  • ព័ត៌មាន

ការប្រកួតថតរូប SEAMEO PHOTO CONTENST ឆ្នាំ២០២០

  • 2020-11-06 06:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេខាធិការដ្ឋាន SEAMEO បានរៀបចំការប្រកួតប្រជែង SEAMEO PHOTO CONTENST ឆ្នាំ២០២០ ដោយផ្តោតលើប្រធានបទ "ការរំលេចឡើងវិញនូវការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌"។

អ្នកចូលរួមក្នុងការប្រកួត ត្រូវគោរពតាមលក្ខខណ្ឌខាងក្រោម

  • ១. ថតរូបជាសន្លឹក ដែលទាក់ទងទៅនឹងវិស័យអាទិភាពទាំង៣ របស់ SEAMEO (ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌)

  • ២. ជារូបថត ដែលថតក្នុងឆ្នាំ២០២០

  • ៣. រូបថតសរុប គឺ៩សន្លឹក (ក្នុង១វិស័យ ៣សន្លឹក)

  • ៤. រូបថត ត្រូវកំណត់តាមបែបឌីជីថល Color, JPEG fprmat, 3,000 pixels wide for a horizontal image, or 3,000 pixels tall for a vertical image at 300 dpi, or 8-10 MB/photo

សម្រាប់រូបថតនិមួយៗ ដែលត្រូវបានជ្រើសរើស នឹងទទួលបានថវិកាចំនួន ៣០០ដុល្លាសហរដ្ឋអាមេរិក និងរូបថតដែលឈ្នះ នឹងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ពីលេខាធិការដ្ឋាន SEAMEO ប្រទេសថៃ៕

សេចក្រីប្រកាសរបស់ក្រសួងអប់រំ

ប្រភព ៖ ក្រសួងអប់រំ

មតិយោបល់
អត្ថបទថ្មី