• 2020-11-08 05:08:50
  • ព័ត៌មាន

ព្យុះទី ២១ នឹងធ្វើដំណើរមកដល់កម្ពុជា សូមពលរដ្ឋនៅតំបន់ទាំងនេះប្រុងប្រយ័ត្នបំផុត

  • 2020-11-08 05:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៨ វិច្ឆិកា ២០២០ នេះ វិសម្ពាអបាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើឆ្ពោះមកទិសបស្ចឹម ដោយបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី ២១ ឈ្មោះ អេតូ នៅថ្ងៃទី ១០ ខែវិច្ឆិកា ២០២០ ។ តាមការព្យាករណ៍ព្យុះនេះនឹងថមថយឥទ្ធិពលទៅជាវិសម្ពាធពេលចូលដល់ឆ្នេរភាគខាងលើនៅប្រទេសវៀតណាម នៅថ្ងៃទី ១០ ខែវិច្ឆិកា ២០២០ ហើយបន្ទាប់មកជាសម្ពាធទាបពេលចូលមកដល់ភាគខាងកើតប្រទេសកម្ពុជានៅថ្ងៃទី ១១ វិច្ឆិកា ២០២០ ។

រូបតំណាង

លក្ខណៈបែបនេះធ្វើឱ្យអាកាសធាតុនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ វិច្ឆិកា ២០២០ មានស្ថានភាពដូចខាងក្រោមនេះ៖

១.បណ្ដារាជធានីខេត្តនៅតំបន់ខ្ពង់រាប ភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងខេត្តភាគខាងត្បូងនឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិតពីបង្គរទៅច្រើន ។

២. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិតពីតិចទៅបង្គួរ និងមានរលកសមុទ្រកម្ពស់មធ្យម ។

ដើម្បីលម្អិតសូមមើលសេចក្ដីជូនដំណឹងដូចខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់