• 2020-11-17 09:08:15
  • ព័ត៌មាន

ហេតុផលដែលមនុស្សសម័យនេះមានលុយតិច តែសម្រេចចិត្តបង់រំលស់ឡាន

  • 2020-11-17 09:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យនេះតម្រូវការប្រើប្រាស់រថយន្ត មិនមែនគ្រាន់តែដើម្បីបង្ហាញភាពឡូយឆាយប៉ុណ្ណោះទេ តែនេះជាមូលដ្ឋានគ្រឹះមួយនៃសុភមង្គលគ្រួសារផងដែរ។ បើអ្នកចង់មានដំណើរកម្សាន្តជុំគ្រួសារដ៏សប្បាយរីករាយនាថ្ងៃឈប់សម្រាក មានរថយន្តផ្ទាល់ខ្លួនមួយ គឺចំណេញច្រើន។

យ៉ាងណាមិញរថយន្តល្អប្រើ តែងមានតម្លៃថ្លៃគួរសម បើចាំទម្រាំសន្សំលុយគ្រប់ទិញ អាចមិនទាន់តម្រូវការប្រើប្រាស់ ម្យ៉ាងតម្លៃអាចកាន់តែឡើងតាមស៊េរីឆ្នាំទៀត។ ដូច្នេះប្រសិនបើអ្នកមានប្រភពចំណូលទៀងទាត់ ការបង់រំលស់ឡាន គឺជាជម្រើសដ៏ល្អបំផុត ។

គុណសម្បតិ្ត នៃការប្រើប្រាស់សេវាប្រាក់កម្ចី (បង់រំលស់) គឺ អ្នកមិនចាំបាច់ដាក់វត្ថុបញ្ចាំ ឬយកលុយទាំងដុំទៅទិញទេ។ អាចពិបាកក្នុងការសម្រេចចិត្តខ្លះដែរ ព្រោះថាការរស់នៅប្រចាំថ្ងៃត្រូវចំណាយច្រើន ទាំងការហូបចុក ស្នាក់នៅ ទឹកភ្លើង។ល។ តែបើប៉ងចង់បានឡានយូរហើយ ដល់ពេលត្រូវសម្រេចចិត្តល្មម!

ក្រៅពីនេះ មានហេតុផលចម្បង ៥ទៀតឲ្យអ្នកគួរសម្រេចចិត្តបង់រំលស់ឡាន ដើម្បីសុភមង្គលគ្រួសារជាទីស្រឡាញ់ ដូចជា៖

១. បើចាំដល់សន្សំលុយគ្រប់ ប្រហែលជាអ្នកគ្មានថ្ងៃបានឡានជិះហ្នឹងគេទេ ៖ ពិតណាស់ទម្រាំសន្សំលុយគ្រប់អាចថា មិនងាយនោះទេ។ ម៉្យាងទៀតអ្នករកស៊ីទៀតសោត គឺមិនចូលចិត្តយកលុយទាំងដុំទៅទិញនោះទេ សុខចិត្តបង្វិលដើមរកស៊ីវិញល្អជាង ទាំងនេះអាចជាចំណុចដែលមនុស្សជាច្រើន ចាប់ផ្ដើមចូលចិត្តទិញរបស់បង់រំលស់ បើមិនដូច្នេះទេ អាចនឹងគ្មានរបស់ប្រើពេលមានតម្រូវការ។

២. ពិបាកក្នុងការធ្វើដំណើរជិតឆ្ងាយ នាយប់ថ្ងៃ និងរដូវភ្លៀង ៖ ការធ្វើដំណើរឆ្ងាយ លោកអ្នកប្រាកដជាត្រូវការប្រើប្រាស់រថយន្តជាចាំបាច់ ហើយបើធ្វើដំណើរពេលយប់វិញ ទោះបីជិត ឬឆ្ងាយ គឺ គួរតែប្រើឡានវិញល្អជាង ព្រោះថាការធ្វើដំណើរពេលយប់អាចប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងពេលថ្ងៃ។

៣. មានកូនតូចៗ ពិបាកក្នុងការធ្វើដំណើរ ៖

(រូបតំណាង)

ប្រសិនបើអ្នកមានកូនតូចៗ ការធ្វើដំណើរដោយម៉ូតូប្រាកដជាពិបាកខ្លាំង ហើយអាចប្រឈមនឹងគ្រោះថ្នាក់ ណាមួយក្ដៅខ្លាំងកូនងាយឈឺ ណាមួយទៀតកូនអង្គុយមិនស្ងៀមអាចនឹងធ្លាក់ ត្រូវកាន់ឥវ៉ាន់ច្រើន សំពីងសំពោង ដូច្នេះបានជាអ្នកគួរសម្រេចចិត្តប្ដូរមកជិះរថយន្តវិញ។

៤. ដើម្បីសុវត្ថិភាព និងផាសុខភាព ៖ បើនិយាយពីរឿងសំខាន់ជាងគេ ពេលធ្វើដំណើរច្បាស់ជាសុវត្ថិភាពហើយ ព្រោះថា គ្រោះថ្នាក់ចរាចរណ៍ អាចកើតមានឡើងគ្រប់ពេល។ ប៉ុន្តែមិនមែនបានន័យថា ឲ្យតែជិះរថយន្ត គឺអាចការពារបាន ១០០% នោះទេ តែយ៉ាងហោចណាស់ អ្នកមិនសូវមានការបារម្ភខ្លាំង ណាមួយដើម្បីគ្រួសារជាទីស្រឡាញ់។

៥. ពេលមានរថយន្តមួយ អ្នកនឹងកាន់តែចេះចាត់ចែងហិរញ្ញវត្ថុផ្ទាល់ដើម្បីសល់លុយចាក់សាំង ៖ ពិតណាស់ពេលមានរថយន្ត ការចំណាយលើប្រេងសាំង និង ការថែទាំផ្សេងៗ ច្បាស់ជាមាន។ តែភាគច្រើនពេលអ្នកក្លាយជាម្ចាស់រថយន្ត អ្នកនឹងចាប់ផ្តើមកាន់តែប្រឹងធ្វើការ រកលុយ មិនខ្លាចការនឿយហត់។ ពិសេសអ្នកនឹងចាប់ផ្តើមចេះចាត់ចែងហិរញ្ញវត្ថុទាំងមិនដឹងខ្លួន ព្រោះមិនដូច្នេះទេ អ្នកនឹងមិនមានលុយដើម្បីចាក់សាំងឡានឡើយ។

ប្រសិនបើលោកអ្នក មិនសូវមានថវិកា ឬមិនចង់ចាយលុយទាំងដុំៗទៅទិញរថយន្ត នោះ លោកអ្នកអាច បង់រំលស់ឡាន បែបជាឡានមួយទឹកក៏បាន ឬឡានថ្មីក៏បាន ជាមួយសេវាកម្ចី បង់រំលស់រលស់រថយន្ត របស់ធនាគារហ្វីលីព។

សម្រាប់ព័ត៌មានលម្អិត ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទថ្មី