• 2020-12-14 02:14:24
  • ព័ត៌មាន

ទម្លាយ​អាថ៌​កំបាំង​ដែល​ បុព្វបុរស​ខ្មែរ​សម័យ​ដើម​ ឆ្លាក់​សត្វ​អូដ្ឋ​លើ​ជញ្ជាំង​មហា​ប្រាសាទ​អង្គរ

  • 2020-12-14 02:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​អូដ្ឋ​ គឺជា​ថនិកសត្វ​មួយ​ប្រភេទ​ដែល​មាន​ជើង​វែង​ៗ​មាន​ក្បាល ​មាត់​ធំ​ និង​មាន​ខ្នង​កោង​ត្រចៀក​ខ្ពស់​មាន​មុខ​មាត់​ ស្រដៀង​គ្នា​ទៅ​នឹង​សត្វ​ក.វែង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អូដ្ឋ​មាន​ពីរ​ប្រភេទ គឺ​សត្វ​អូដ្ឋ​​មាន​បូក​មួយ និង​អូដ្ឋ​ដែល​មាន​បូក​ពីរ ក្នុង​នោះ​លក្ខណៈ​ពិសេស​នៃ​បូក​របស់​វា​គឺ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ដែល​​អាច​រំលាយ​អាហារ​ពេល​ខ្វះ​អាហារ​ និង​ទឹក​បាន​ជា​ច្រើន​​ថ្ងៃ​។បន្ថែម​ពី​លើ​បូក​អូដ្ឋ​ក៏​មាន​ចំណុច​ផ្សេង​ៗ​ទៀត​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​របស់​ពួកវា​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថនិកសត្វ​ប្រភេទ​នេះ​​មាន​ត្របក​ភ្នែក​ទី​បី​ ដែល​អាច​​ការពារ​ភ្នែក​របស់​វា​ពី​ដី​ខ្សាច់ ជាមួយ​នឹង​រោមភ្នែក​វែង​ពីរ​ជួរ​​​សម្រាប់​ការពារ​ភ្នែក​ និង​អាច​បិទ​ច្រមុះ​របស់​អំឡុង​ពេល​ព្យុះ​ខ្សាច់​ម្ដង​ៗ។ សត្វ​អូដ្ឋ​រស់នៅ​តំបន់​មជ្ឈឹម​បូព៌ា អាហ្វ្រិក ទ្វីប​អាមេរិក​​ខាងជើង និង​នៅ​អាស៊ី​កណ្ដាល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​បាន​ប្រើ​អូដ្ឋ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​។ អូដ្ឋ​អាច​ដឹក​ជញ្ជូន​ពី ១៧០​គីឡូ​ក្រាម​ទៅ​២៧០​គីឡូក្រាម​​នៅ​លើ​ខ្នង​របស់​ពួកវា​រហូត​គេ​ប្រសិទ្ធិនាម​ថា​ "នាវា​នៃ​វាល​ខ្សាច់"។​ នៅ​ប្រទេស​កម្ពុជា​គេ​ពុំ​ឃើញ​មាន​វត្តមាន​សត្វ​ប្រភេទ​នេះ​ទេ​ នៅ​ពេល​បច្ចុប្បន្ន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​ដូន​តា​ខ្មែរ​​ក្នុង​សតវត្ស​ទី​១២ បាន​ឆ្លាក់​រូប​សត្វ​អូដ្ឋ​នៅ​ជាមួយ​សត្វ​ពាហនៈ​ដទៃ​ទៀត​បង្កើត​បាន​ជា​ចម្ងល់​ថា​តើ​ខ្មែរ​ពី​ដើម​មាន​ការ​ប្រើប្រាស់​សត្វ​អូដ្ឋ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ឬ​យ៉ាង​ណា។​ តាម​ការ​ប៉ាន់​ស្មាន​លើ​ហេតុផល​២​គឺ​អាច​មាន​អូដ្ឋ​នៅ​សម័យ​នោះ ឬ​ក៏​អាច​គ្មាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​សិន​ជា​មាន​អូដ្ឋ​នោះ​គឺ​ដោយសារ​ដែនដី​ខ្មែរ​ពី​ដើម​មាន​ទំហំ​ធំធេង​រហូត​ជាប់​ជាមួយ​អាណាចក្រ​ចិន-​ទីប៉េ​ដែល​ជា​ដែនដី​មាន​សត្វ​អូដ្ឋ​ ទើប​ធ្វើ​ឲ្យ​ខ្មែរ​ស្គាល់​សត្វ​អូដ្ឋ។​ ហេតុ​ផល​មួយ​ទៀត​ដែលបកស្រាយដោយលោកគ្រូ ស្រីសុវណ្ណគូបេរៈ គឺ​នៅ​សតវត្ស​ទី​១០ ដល់​១៣ នៃ​គ​ស អាណា​ចក្រ​ខ្មែរ​​ទទួល​ឥទ្ធិពល​ពុទ្ធសាសនា​មហាយាន​និកាយ​វជ្រយាន (ទីបេ) ដូចយើង​ឃើញ​រូប​សំណាក​ព្រះពោធិសត្វ​ហេវជ្រ​ នៃ​​រចនាបថ​បាពួន​​ មាន​​ចម្លាក់​​​អំពី​សត្វ​អូដ្ឋ​ក្នុង​ព្រះហស្ត​ទ្រង់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់