• 2020-12-01 06:40:00
  • ព័ត៌មាន

កូនខ្មែរត្រូវដឹង! នេះគឺរូបភាពកម្របំផុត ពីការសង់រាជវាំងខ្មែរ កាលពីជាង​១សតវត្ស​មុន

  • 2020-12-01 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះបរមរាជវាំង​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ឬ​ព្រះបរមរាជវាំង​ចតុមុខ​មង្គល គឺជា​​រាជវាំង​ដែល​ជាទី​ប្រថាប់​នៃ​ព្រះមហាក្សត្រ​ខ្មែរ តាំង​តែ​រជ្ជកាល​ព្រះបាទ​នរោត្តម​ ព្រហ្មបរិរក្សបរមរាមាទេវតា រហូត​រជ្ជកាល​បច្ចុប្បន្ន​គឺ ព្រះ​បាទ​សម្ដេច ព្រះ​បរមនាថ​នរោត្តម សីហមុនី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រាជវាំង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ក្បែរ​ចំណុច​ប្រសព្វ នៃ​ទន្លេ ធំ​ទាំង​បួន​ដែល​គេ​ហៅថា​ទន្លេ​ចតុមុខ ដែល​នេះ​គឺជា​លក្ខណៈ​ពិសេស​នៃ​ព្រះ​បរម​រាជ​​វាំង​ខ្មែរ​ហើយ​ក៏​ជា​បុព្វហេតុ​ដែល​គេ ប្រសិទ្ធនាម​ព្រះ​បរម​រាជវាំង​នេះ​ថា ព្រះបរមរាជវាំង​ចតុមុខ​មង្គល​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​ព្រះបរមរាជវាំង​បាន​ផ្លាស់​ពី​ចតុមុខ​ទៅ​លង្វែក​ ពី​លង្វែក​ទៅ​ឧដុង្គ ហើយ​ជាចុងក្រោយ​នៅ​ឆ្នាំ​១៨៦៦​ព្រះ​បាទ​នរោត្តម​បាន​ផ្លាស់​រាជធានី​ពី​ឧដុង្គ​មក​ចតុមុខ​វិញ​ហើយ​បាន​កសាង​ព្រះបរមរាជវាំង​នៅត្រង់​ចតុមុខ​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណង់​ទាំង​ឡាយ​ក្នុង​ព្រះបរមរាជវាំង​ត្រួវ​បាន​គេ​សាងសង់​ទៅ​តាម​ស្ថាបត្យកម្ម​ប្រពៃណី​ជាតិ​ដោយ​អ្នក​ឧកញ៉ា​ទេពនិម្មិត​ម៉ក់ ជា​ស្ថាបត្យករ​​ខ្មែរ​ដ៏​ឆ្នើម។រាល់​សំណង់​ទាំងឡាយ​ដែល​បាន​សាងសង់​ក្នុងឆ្នាំ១៨៦៦​ធ្វើ​ពី​ឈើ​រហូត​ដល់ឆ្នាំ១៩១៣ទើប​រុះរើ​សាងសង់​ជា​ស៊ីម៉ងត៍​វិញ​ដោយ​រក្សា​រចនា​ក្បូរក្បាច់​ដដែល​ដោយ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ (១៩០៤-១៩២៧)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​ដែល​យើង​ឃើញ​នេះ​គឺ ព្រះ​រាជវាំង​គ្រា​សាងសង់​ដំបូង​ធ្វើ​ពី​ឈើ​ភាគច្រើន​ថត​នៅ​ពាក់​កណ្តាល​សតវត្សទី​១៩ បើ​យោង​​តាម​លោក Puff Philip Coggan​ រូប​ទាំង​នេះ​ថត​នៅ​ឆ្នាំ ១៨៧៣ ពី​សួនច្បារ​មួយ​នៅ​តាម​បណ្ដោយ​ទន្លេ​បាសាក់​។ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាណានិគម​បារាំង ទីក្រុង​ភ្នំពេញ​បានចាប់ផ្តើម​សាងសង់​សំណង់​ជាច្រើន ចាប់ពីឆ្នាំ១៨៧០ ឡើង​ទៅ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់