• 2020-11-29 02:06:44
  • ព័ត៌មាន

ក្រសួងសម្រេចបិទសាលា AIS​ សាខាចាក់អង្រែជាបន្ទាន់ ពាក់ព័ន្ធនឹងគ្រួសារអគ្គនាយកពន្ធនាគារ

  • 2020-11-29 02:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចធ្វើការផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកកាំង (AIS សាខាចាក់អង្រែ) ជាបណ្ដោះអាសន្ន រយៈពេល ២ សប្ដាហ៍។ ក្នុងនោះសាលាមួយនេះត្រូវធ្វើការសិក្សាតាមប្រព័ន្ធអនឡាញ ។

ការផ្អាកសាលាខាងលើជាបណ្ដោះអាសន្ននេះគឺជាវិធានការបន្ទាន់ដើម្បីឆ្លើយតបនឹងករណីផ្ទុះជំងឺកូវីដ ១៩ ជាសហគមន៍ ។ ដូច្នេះដើម្បីបង្ការការចម្លងចូលដល់សាលារៀន និងឆ្លងកាន់តែរាលដាលក្នុងសហគមន៍ ក្រសួងបានសម្រេចផ្អាកដំណើរការសាលាខាងលើ ដែលមានជាប់ព័ន្ធនឹងករណីក្រុមគ្រួសារអគ្គនាយកពន្ធនាគារ ។

ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់