• 2020-12-11 08:56:45
  • ព័ត៌មាន

ស្ពានយោលមួយ ក្នុងខេត្តឈៀងម៉ៃ បាក់ដាច់ ធ្វើអោយបវរកញ្ញាថៃ ៣០នាក់ ធ្លាក់ទឹក

  • 2020-12-11 08:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍ ដាច់ស្ពានយោល មួយនៅខេត្តឈៀងម៉ៃ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ បានធ្វើអោយអោយបវរកញ្ញាថៃ ១ក្រុមធំ ភ័យមិនស្ទើរ នោះទេ។

ស្ពានយោល ត្រូវបាក់ដាច់ ក្រោយពីបវរកញ្ញាថៃ ទាំង៣០រូប កំពុងមានវត្តមាន នៅលើស្ពាន ដើម្បីផ្តិតយករូបភាព ដោយពួកគេ បានតុបតែងខ្លួន ជាមួយសម្លៀកបំពាក់ក្នុងឈុតដូចៗគ្នា ជាមួយមួកការពារកម្តៅថ្ងៃ រួមជាមួយរបាំងមុខ ការពារកូវីដ១៩។ មិនប៉ុន្មាននាទី ស្ពានយោលដែលពួកគេ កំពុងមានវត្តមាន បានដាច់ ធ្វើអោយបេក្ខនារីទាំងអស់ នាំគ្នាស្រែកឡើង ផ្អើលកម្មវិធីតែម្តង។

ស្ពានដែលកើតហេតុនោះ ជាស្ពានដែលតភ្ជាប់ ផ្នែកខាងក្នុង នៃហាងកាហ្វេ ជាមួយតំបន់ខាងក្រៅ ជាកន្លែងដែលមានទឹកជម្រៅប្រមាណ ៦០ សង់ទីម៉ែត្យ។

ហេតុការណ៍នេះ បានធ្វើអោយ បេក្ខជន ៣នាក់រងរបួស ដោយម្នាក់រងរបួសនៅត្រង់ក្បាល និង២នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះផងដែរ កើតឡើង ក្នុងពេលដែល បវរកញ្ញាទាំង៣០នាក់ ថតប្រូម៉ូតអោយហាងកាហ្វេ និងភោជនីដ្ឋាន Pang Bao Beach Cafe ដែលល្បីថា ជាសមុទ្យសិប្បនិម្មិត ដំបូងបង្អស់ នៅភាគខាងជើង ខេត្តឈៀងម៉ៃ ៕

ប្រភព ៖ Viral Press

ប្រែសម្រួល ៖ Art

មតិយោបល់