• 2020-12-21 02:18:16
  • ព័ត៌មាន

ខេត្តពីរចុះត្រជាក់ខ្លាំង ហើយអាចមានភ្លៀងធ្លាក់ទៀតផង

  • 2020-12-21 02:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ស្ថានភាពអាកាសធាតុបង្ហាញឲ្យឃើញថា វិសម្ពាធ (Tropical Depression) ដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិពល របស់ខ្លួនទៅជា កូនព្យុះ ទី២៣ ឈ្មោះ ក្រវាញ (KROVANH) ។

តាមកាព្យាករណ៍ព្យុះនេះ នឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិនខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ ហើយនឹងថមថយឥទ្ធិពលទៅជាវីសម្ពាធ (Tropical Depression) នៅពេលចូលមកដល់ទីក្រុងកាន់ធី និងខេត្តចូដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ រួចបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។ នៅថ្ងៃទី ២៤ខែធ្នូ ឆ្នាំ ២០២០ វិសម្ពាធនេះ បានថយឥទ្ធិពលទៅជាសម្ពាធទាប (Low Pressure) ដើរចូលទៅ សមុំទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៣ ដល់ ២៤ខែ ធ្នូ ស្ថានភាពបែបនេះធ្វើឲ្យ៖

  • បណ្តាខេត្តនៅតំបន់ជួរភ្នំ ដងរែក សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧°C ទៅ ២០១C ។

  • បណ្តាខេត្តនៅតំបន់វាលទំនាប ផ្ទៃមេឃមានពពកច្រើនសីតុណ្ហភាពអប្បបរមាក្នុង រង្វង់ពី ១៨°C ទៅ ២០C នឹងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម ។

  • បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកំពត និងខេត្តព្រះសីហនុ ផ្ទៃមេឃមាន ពពកច្រើនមីដេរដាស សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ២០°C ទៅ ២៣°C នឹងអាច មានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅបង្គួរ មានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ​៖

ប្រភព៖ ក្រសួងធនធានទឹកនិងឧតុនិយម

មតិយោបល់
អត្ថបទថ្មី