• 2021-01-15 02:14:39
  • ព័ត៌មាន

អ្នកចាំរត់ម៉ារ៉ាតុងនៅសៀមរាប ឈប់ចាំទៅ ឆ្នាំនេះក្រសួងឲ្យរត់អនឡាញ

  • 2021-01-15 02:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាំ២ឆ្នាំ តាំងពី២០២០ធ្លាយដល់២០២១ គ្រាន់តែចង់រត់ម៉ារ៉ាតុងនៅសៀមរាប ឥលូវក្រសួងប្រកាសឲ្យរត់ដោយស្ម័គ្រចិត្ត តាមអនឡាញ ដោយខ្លួនឯង។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ចេញសេចក្តីប្រកាសក្នុងការផ្លាស់ប្តូរការត់ពាក់កណ្តាលម៉ារ៉ាតុងលើកទី២៥ ដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មកជាការរត់ដោយស្ម័គ្រចិត្តខ្លួនឯង ដោយមូលហេតុជំងឺកូវីដ១៩ នៅតែមានការរីករាលដាលខ្លាំងនៅក្នុងតំបន់ និងលើពិភពលោកនៅឡើយ។

ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដែលបានចុះឈ្មោះរួចហើយ និងនៅមានបំណងចង់រត់ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាបានរៀបចំដូចខាងក្រោម ៖

១. សម្រាប់អ្នកភ្នំពេញ ៖ នៅថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២១៖ កីឡាករ កីឡាការិនី អាចមកទទួលសំភារៈកីឡា (អាវកីឡា,ផ្លាកលេខ,ថង់ស្ពាយ) នៅផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងបញ្ជូលកម្មវិធី ManulifeMOVE App ឬរត់ដោយខ្លួនឯង នៅក្នុងទូរស័ព្ទដៃ។

២. សម្រាប់អ្នកសៀមរាប ៖ នៅថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២១៖ កីឡាករ កីឡាការិនី អាចមកទទួលសំភារៈកីឡា (អាវកីឡា,ផ្លាកលេខ,ថង់ស្ពាយ) នៅការិយាល័យសាខា មេនូឡាយហ្វ៍ខេមបូឌា ខេត្តសៀមរាប ៖វិថីសាលដឺហ្គូល ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មាធិការជាតិអូឡាំពិកនឹងប្រកាសការរត់ដោយស្ម័គ្រចិត្តខ្លួនឯង តាមប្រព័ន្ធអនឡាញ (Social Media)។

  • នៅថ្ងៃទី០៦-០៧ ខែកុម្ភៈ គឺជារយៈពេលនៃការរត់របស់កីឡាករដែលបានចុះឈ្មោះរួច

  • នៅថ្ងៃទី ២០-២១ ខែកុម្ភៈ ឆ្នាំ២០២១ កីឡាករទាំងអស់ ដែលរត់ចម្ងាយ ៥,១០,១៥ គ.ម អាចមកទទួលមេដៃអនុស្សាវរីយ៍ នៅតាមទីតាំងដែលទទួលសំភារៈកីឡា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ម៉ារ៉ាតុងនៅអង្គរវត្តដែលបានរៀបចំអស់រយៈពេល២៥ឆ្នាំ គឺដើម្បីជួយដល់ផ្នែកមនុស្សធម៌ ជនពិកា និងមន្ទីពេទ្យកុមារអង្គរ តាមរយៈការចូលរួមរបស់កីឡាករ និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមទាំងអស់ ៕

អត្ថបទ៖​ Art

មតិយោបល់