• 2021-01-20 04:50:13
  • ព័ត៌មាន

បុរសអាស៊ីដំបូងគេបង្អស់ ដែលឈ្នះពានរង្វាន់ Oscar ក្នុងផ្នែកសម្តែង

  • 2021-01-20 04:50:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតវេជ្ជបណ្ឌិត ផ្នែកវះកាត់ និងរោគស្ត្រីម្នាក់ បានក្លាយជាបុរសខ្មែរដំបូងដែលទទួលបានពានរង្វាន់ Oscar តាមរយៈភាពយន្តហូលីវូដមួយ ដែលនិយាយអំពីរបបប្រល័យពូជសាសន៌ខ្មែរក្រហម ដែលមានចំណងជើងថា វាលពិឃាត ឬ The Killing Filed។

លោកធ្លាប់បាននិយាយ នៅក្នុងបទសម្ភាសន៌មួយថា លោកមិនធ្លាប់គិតចង់ធ្វើជាតារាសម្តែងអ្វីនោះទេ ប៉ុន្តែដោយសារតែពាក្យសន្យា និងហេតុផល១នេះ ទើបរូបលោកសម្រេចចិត្តសម្តែងនៅក្នុងខ្សែភាពយន្តហូលីវូដ១នេះ។ នៅពេលភរិយារបស់លោកបានទទួលមរណៈភាព លោកបានសន្យាថា លោកនឹងរកពេលបង្ហាញប្រាប់ពីទុក្ខវេទនារបស់គ្រួសាររបស់លោក នៅលើឆាកអន្តរជាតិ និងចង់បង្ហាញពិភពលោកអោយបានដឹងពីទុក្ខវេទនារបស់ខ្មែរនាសម័យនោះ។

វេជ្ជបណ្ឌិតហាំង ង៉ោ ជាតួសម្តែង និងជាអ្នកនិពន្ធដែលបាន ទទួលពានរង្វាន់អូស្ការក្នុងឆ្នាំ១៩៨៥ ក្នុងផ្នែកតួសម្តែងរងល្អបំផុត សម្រាប់ការសម្តែងជាលើកដំបូង របស់លោកនៅក្នុងរឿង «វាលពិឃាត» (The Killing Fields) ដែលនិយាយពីជីវិតរបស់ អ្នកសារព័ត៌មានលោកឌិត ប្រន។ គួរអោយដឹងដែរថា លោកហាំង ង៉ោ បានទទួលមរណៈភាព នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦៕

ខាងក្រោមនេះ ជាLink សម្រាប់ទស្សនាវីដេអូសាច់រឿងទាំងមូល

អត្ថបទ៖​ Art

មតិយោបល់