- 2021-01-21 01:55:16
- ព័ត៌មាន
Trump ជូនពរដល់ប្រធានាធិបតីថ្មី តែមិន និយាយចំឈ្មោះលោក Biden នោះទេ
- 2021-01-21 01:55:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Trump ជូនពរដល់ប្រធានាធិបតីថ្មី តែមិន និយាយចំឈ្មោះលោក Biden នោះទេ
ចន្លោះមិនឃើញ
ថ្ងៃចុងក្រោយនៃការកាន់តំណែងជាប្រធានាធិបតីពេញមួយថ្ងៃ លោក Donald Trump បានធ្វើការបួងសួងនិងជូនពរអ្នកកាន់តំណែងជំនួសលោក។
ទោះមិនបង្ហើបឈ្មោះថាជានរណា តែគ្រប់គ្នាសុទ្ធតែបានដឹងថាប្រធានាធិបតីថ្មីគឺលោក Joe Biden។ "យើងប្រារព្ធពិធីស្បថចូលកាន់តំណែងរបស់រដ្ឋបាលថ្មីមួយ ហើយសូមបួងសួងឲ្យរដ្ឋបាលថ្មីបានសម្រេចជោគជ័យនៅក្នុងការរក្សាសុវត្ថិភាពនិងវិបុលភាពសម្រាប់សហរដ្ឋអាមេរិក"។ Trump និយាយដូច្នេះ។
Trump បានចូលរួមពិធីលាគ្នាចុងក្រោយកាលពីម្សិលមិញនៅរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់មក លោកបានជិះយន្តហោះប្រធានាធិបតី Air Force One ជាលើកចុងក្រោយទៅកាន់រដ្ឋ Florida៕