• 2021-01-26 02:42:30
  • ព័ត៌មាន

នាយក​រដ្ឋ​មន្ត្រី​ថៃ បើក​ឲ្យ​ផ្នែក​ឯកជន​ ឲ្យ​នាំ​ចូល​​វ៉ាក់សាំង​ ការពារ​កូវីដ.១៩​ ចូល​ប្រទេស​ថៃ​បាន​

  • 2021-01-26 02:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ អានុឆា ប៊ូរ៉ាផា​ ឆៃ​ស៊ី​ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថៃ​ បាន​ថ្លែង​ថា​ លោក​នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ​ ចាន់​អូឆា​ មាន​គោល​នយោបាយ​ឲ្យ​ផ្នែក​ឯកជន​ អាច​នាំ​ចូល​វ៉ាក់សាំង​ការពារ​ កូវីដ​.១៩ បាន។

​អ្នក​នាំ​ពាក្យ​ដដែល​បាន​បន្ត​ថា​​​ផ្នែក​ឯកជន​​ត្រូវ​ដាក់​សំណើ​សុំ​ចុះ​បញ្ជី​ វ៉ាក់សាំង​​ ទៅ​កាន់​ទីស្នាក់ការ​ គណៈកម្មការ ម្ហូប​អាហារ​ និង​ឱសថ​ឲ្យ​បាន​ត្រឹមត្រូវ​។ គណៈកម្មការ​ ម្ហូប​អាហារ​ និង​ឱសថ​ នឹង​ត្រួត​ពិនិត្យ​លើ​វ៉ាក់សាំង​ ដែល​ត្រូវ​នាំ​ចូល​មក​ប្រើ​​ ពី​គុណភាព​ សុវត្ថិភាព និង​ប្រសិទ្ធភាព​ មុន​យក​ទៅ​​ចាក់​​។

ក្រៅ​ពី​នោះ​ គណៈកម្មការ​នឹង​ជួយ​សម្រួល​ បែប​បទ​ ក្នុង​ការ​ស្នើសុំ ចុះ​បញ្ជី​វ៉ាក់សាំង​ កូវីដ.១៩ ដើម្បី​ផ្ដល់​ការ​អនុញ្ញាត​ ឲ្យ​បាន​ឆាប់​រហ័ស​ទៀត​ផង​៕

ប្រភព៖ thairath ប្រែសម្រួល៖ សៀនហួរ

មតិយោបល់