• 2021-02-10 05:15:24
  • ព័ត៌មាន

ស្វែងយល់ពីការ​ប្រើ​ទុន ១%ទិញមាសក្នុងទីផ្សារ Forex ខុសគ្នាដល់ទៅ ១០០ដងនឹងទីផ្សាធម្មតា

  • 2021-02-10 05:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាយូរ​មក​ហើយ ការវិនិយោគ ឬទិញដូរមាស គឺ​ជា​​ជំនួញពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួនធំ ប៉ុន្តែ​ជាទូទៅការ​ជួញដូរមាសនៅ​ក្នុង​ទីផ្សារ​ធម្មតា មានន័យថា ជា​ការទិញ ដែលអ្នក​​ត្រូវ​កាន់​លុយ​ទៅ​ទិញ​មាស​នៅ​នឹង​ទីផ្សារ​ជាក់​ស្ដែង​ដូច​ជា ផ្សារ​ថ្មី អូឡាំពិក​ជា​ដើម​យក​មក​ទុក។

ការ​ជួញ​ដូរ​បែប​ប្រពៃណី​នេះ អ្នក​នឹង​កាន់កាប់ក្នុងរយៈពេលយូរ ប្រើដើមទុនច្រើន​ តែការលក់ចេញក៏មិនសូវចំណេញច្រើនដែរ។​ ម្យ៉ាង​ពេលចង់លក់ចេញវិញ អាចយឺតយ៉ាវថែម​ទៀត ព្រោះអ្នក​ត្រូវ​ចំណាយ​ពេល​លើ​ការ​ធ្វើ​ដំណើរ ខណៈ​ហាងឆេងមាសប្រែប្រួលគ្រប់​នាទី។ ក្រៅ​ពី​នេះ ការ​វិនិយោគ​បែប​នេះក៏​មាន​ហានិភ័យ​ខ្ពស់​ ដែល​​កើត​ឡើង​ពី​ការ​បាត់បង់​ដោយ​ប្រការ​ណា​មួយ​ថែម​ទៀត។

ងាក​​មក​ការជួញដូរមាស ក្នុងទីផ្សារ Forex មាន​ភាព​ងាយ​ស្រួល​ច្រើន​ជាង​ឆ្ងាយ​ពី​ការ​ជួញ​ដូរ​មាស​នៅ​ក្នុង​ទីផ្សារ​ជាក់ស្ដែង។ ការជួញដូរមាស ក្នុងទីផ្សារ Forex មានន័យថា ជាការ​ទិញ និងលក់ជាច្រើនដងក្នុងរយៈពេលខ្លីដូចជា ២ ឬ ៣ ថ្ងៃ ឬ អាច ១ ទៅ ២ម៉ោង ឬតែ​ប៉ុន្មាននាទីក៏បាន ឲ្យតែអ្នក​​​មើលឃើញពី​ផល​ចំណេញ ពី​ការ​ប្រែប្រួល​ហាង​ឆេង​មាស​នៅ​លើ​ទីផ្សារ តាមរយៈកម្មវិធី App ក្នុង​ទូរស័ព្ទដែល​ត្រូវ​បានទទួលស្គាល់ជា​អន្តរជាតិ និង​សុវត្ថិភាពបំផុត។

ចំណុច​ល្អ​មួយ​ទៀត ក្នុង​ការជួញ​ដូរ​មាស​ក្នុង​ទីផ្សារ Forex គេហៅ​ថា ជាការ​ជួញដូរបាន​ផល​ចំណេញ ​២​ផ្លូវ ពោល​គឺ ហាង​ឆេង​មាស​ឡើង​ក៏​អាចចំណេញ ហាង​ឆេង​ចុះ​ក៏​អាចចំណេញ។ ក្នុង​ន័យ​នេះ ​ឧទាហរណ៍​ថា៖ អ្នក​បាន​ប្រើ​ដើម​ទុន ១៨ដុល្លារ ២៣សេន ​ធ្វើ​ការ​ទិញ​ហាងឆេង​មាស ​បច្ចុប្បន្ន​មាន​តម្លៃ ១៨២៣.៣២ ដុល្លារ​ក្នុង ​១​អោន ​(ហាងឆេងក្នុងម៉ោងកំពុងសរសេរ)។ ក្រោយ​ពី​ទិញ​រួច ៥នាទី អ្នក​​សង្កេត​ថា វា​អាច​ឡើងខ្ពស់ជាងតម្លៃដែលយើងបានទិញ ដូច្នេះអ្នក​អាចលក់ចេញ ​ក្នុង​កម្រិត​ណា​ដែល​អ្នក​​ចង់​បាន និង​គិត​ថា​វា​អាច​ទៅ​ដល់​ចំណុច​នោះ។

ផ្ទុយ​ទៅ​វិញ ប្រសិន​បើព្យាករណ៍ថាតម្លៃ វា​អាច​ចុះ អ្នក​​អាច​បញ្ជាទិញខាងផ្នែកខាងចុះនៅ​ចំណុច​ណា​ដែលអ្នក​​ចង់បាន​​​ហើយកំណត់ប្រាក់ចំណេញអ្នក ​គិត​ថា​ វា​អាច​ចុះ​មក​ដល់​ចំណុច​នោះ។ សរុប​មក ប្រសិន​បើ​វា​ឡើង ឬ​ចុះ​ដល់​ចំណុច​ដែល​យើង​បាន​ព្យាការណ៍ (ទាយទុកមុន) ​គឺ​យើង​ចំណេញ។

នៅ​ក្នុង​ឧទាហរណ៍​ខាង​លើ អ្នក​អាច​ឃើញ​ចំណុច​វិជ្ជមាន​មួយ​ទៀត ក្នុង​ការ​ជួញ​ដូរ​មាស​ក្នុង​ Forex នោះ គឺ​ថា បើអ្នក​​ទិញមាសក្នុង​ទីផ្សារ​ធម្មតា ឬ​ទីផ្សារ​ជាក់​ស្ដែង គឺអ្នក​​ត្រូវមាន​ប្រាក់​​ដុលសរុប ១៨២៣.៣២ ដុល្លារ​ក្នុង ​១​អោន គ្រប់​តាម​ហាង​ឆេង​មាស​លើ​ទីផ្សារ ទើប​ទិញ​បាន។ តែការជួញដូរមាសក្នុងទីផ្សារ Forex លោកអ្នកមិនចាំបាច់យកលុយរាប់ពាន់ដុល្លារទៅទិញមាសនោះទេ ។ គឺមានតែ ១% ប៉ុណ្ណោះស្មើនឹង ១៨២៣.៣២ ដុល្លារ​គឺ អ្នក​​អាច​ទិញ​ហាង​ឆេង​មាស តម្លៃ​ ១៨២៣.៣២ ដុល្លារ​ក្នុង ​១​អោន​បាន​ហើយ។

ត្រង់​ចំណុច​នេះ បង្ហាញថា ជួញ​ដូរ​មាស​ក្នុង​ទីផ្សារ Forex មាន​ផល​ចំណេញ​ សុវត្ថិភាព និង​ងាយ​ស្រួល​ជាង​ការ​កាន់​លុយ​ទៅ​ទិញ​មាសដល់​ផ្សារ​ឆ្ងាយណាស់ ។ ដូច្នេះ បើ​​អ្នក​​ចាប់​អារម្មណ៍ អាច​សិក្សា​ស្វែងយល់ ឬ ​ស្វែង​រក​ការ​ពន្យល់​បន្ថែម​ទៀត តាម​រយៈ​ក្រុមហ៊ុន​ក្នុង​ទីផ្សារ Forex ស្រប​ច្បាប់ដែលផ្ដល់​អាជ្ញាប័ណ្ណ​ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា ហៅ​កាត់​ថា SECC (Securities and Exchange Cammission of Cambodia)។

បច្ចុប្បន្ន​ នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ជំនាញ ឧបករណ៍​និស្សន្ទ ថ្មី​មួយ​ទៀត គឺ Commo T ដែល​មាន​ជំនាញ​លើ​អាជីវកម្ម​ Forex​ Trading​​​ កម្រិត​អន្តរជាតិ​មួយ ​ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​អតិថិជន​នៅ​កម្ពុជា។

ចុចទីនេះ ដើម្បីសួរព័ត៌មានបន្ថែមអំពីការបោះទុនបើកគណនី និងការគ្រប់គ្រងការចំណេញ ឬ ខាត។ Commo T រង់ចាំប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ។

Commo T ​ជាក្រុមហ៊ុនទទួលបានអញ្ញាប័ណ្ណអាជីវកម្មស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីធ្វើអាជីវកម្ម Forex Trading កម្រិតអន្តរជាតិមួយ ប្រកបដោយទំនុកចិត្តខ្ពស់សម្រាប់អតិថិជននៅកម្ពុជា។

សម្រាប់ព័ត៌មានលម្អិត ឬ ចំណេះដឹងផ្សេងៗ ជុំវិញការជួញដូរលើរូបិយវត្ថុបរទេស (Forex) អាចចូលទៅកាន់ ៖

  • ព័ត៌មានបន្ថែម ៖ Commo T

  • ជួបជាមួយអ្នកជំនាញនៅ Commo T ដោយផ្ទាល់ទីតាំង ៖ អគារលេខ៤២ ផ្លូវ សម្តេចប៉ាន លេខ ២១៤, សង្កាត់បឹងរាំង ខណ្ឌដូនពេញ

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់