• 2021-02-17 06:12:20
  • ព័ត៌មាន

បើកក្រុមហ៊ុន-ជំនួញ ចង់ចំណេញបន្ថែម មិនសូវឈឺក្បាលរឿងបើកប្រាក់ខែបុគ្គលិក មកមើលរឿងដែលគួរធ្វើ

  • 2021-02-17 06:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្រងក្រុមហ៊ុនមួយទាំងមូលមិនស្រួលនោះទេ ព្រោះត្រូវការចាត់ចែង រៀបចំឯកសារ ចំណាយចំណូល រកប្រាក់ចំណេញ និងបញ្ហាផ្សេងៗជាច្រើនទៀត។ យ៉ាងណាមិញ ដើម្បីឲ្យបុគ្គលិកមានចិត្តសប្បាយរីករាយ និងទទួលបានភាពកក់ក្ដៅ ក្នុងការធ្វើការ ខាងក្រុមហ៊ុន បើអាច គួរតែផ្ដល់នូវធានារ៉ាប់រងដល់បុគ្គលិកគ្រប់ៗគ្នា។

ដំណឹងល្អ សម្រាប់អ្នកបើកក្រុមហ៊ុន ឬអាជីវកម្មផ្សេងៗ ដែលមានបុគ្គលិកធ្វើការ ឥលូវនេះមិនចាំបាច់ត្រូវបង់សេវាកម្មធានារ៉ាប់រងសម្រាប់បុគ្គលិកទៀតនោះទេ ដោយគ្រាន់តែមកប្រើប្រាស់គណនីប្រាក់បៀវត្ស ជាមួយធនាគារ ហ្វីលីព (Payroll Service) លោកអ្នកនឹងទទួលបានធានារ៉ាប់រងដោយឥតគិតថ្លៃ ។

ការផ្ដល់ជូននេះមានចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២១ ប៉ុណ្ណោះ។

ការផ្ដល់ជូននេះបានទាំងការបើកប្រាក់បៀវត្សជាដុល្លារអាមេរិក និងប្រាក់រៀល។

ជាក់ស្តែង គ្រប់ក្រុមហ៊ុន ឬអ្នកបើកអាជីវកម្ម ធ្វើជំនួញទាំងអស់ដែលមានបុគ្គលិកធ្វើការ បើល្អ និងចង់ឲ្យបុគ្គលិកធ្វើការយូរអង្វែង គួរផ្ដល់ជូននូវប្រាក់បៀវត្ស, ធានារ៉ាប់រង ទាំងសុខភាព និងអាយុជីវិតដល់បុគ្គលិក។

បន្ថែមពីនេះ ខាងធនាគារក៏មានភាពបត់បែនតាមកាលៈទេសៈស្របតាមតម្រូវការរបស់អតិថិជនផងដែរ ដោយបុគ្គលិកទាំងអស់មិនចាំបាច់អញ្ជើញមកធនាគារដោយផ្ទាល់នោះទេ ព្រោះខាងធនាគារនឹងទៅបើកជូនដល់ទីតាំងក្រុមហ៊ុន ឬអាជីវកម្មរបស់លោកអ្នកដោយផ្ទាល់។

ក្រៅពីផ្តល់ជូនសេវារត់ឯកសារយ៉ាងឆាប់រហ័សដល់ទីតាំងហើយ ធនាគារហ្វីលីព មានផ្ដល់ជូនអត្ថប្រយោជន៍ពិសេសដល់បុគ្គលិកក្រុមហ៊ុន ដែលអាចស្នើរសុំឥណទានបុគ្គល ( Personal Loan) និងសេវាកម្ចី បង់រំលស់រថយន្តបានយ៉ាងងាយស្រួលផងដែរ ។

ជាមួយគ្នានេះដែរ លោកអ្នកអាចធ្វើការដាក់ប្រាក់បញ្ញើ ដកប្រាក់ ឬផ្ទេប្រាក់ តាមរយៈម៉ាស៊ីនដក/ដាក់ប្រាក់ (CDM & ATM) និងនៅតាមសាខា របស់ធនាគារ ហ្វីលីព។

ចាប់ឱកាស ដ៏ចំណេញនេះឲ្យជាប់ លោកអ្នកនឹងមិនចាំបាច់ខ្វល់ខ្វាយរឿង បង់ប្រាក់ធានារ៉ាប់រងតទៅទៀតនោះទេ។

សម្រាប់ព័ត៌មានលម្អិត ៖

  • លេខទូរស័ព្ទ (២៤ម៉ោង/សប្ដាហ៍) ៖ 086 930 000/089 989 818
  • គេហទំព័រហ្វេសប៊ុកផេក ៖ PhillipBank Cambodia

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់