• 2021-02-24 00:21:59
  • ព័ត៌មាន

រកឃើញការឆ្លងក្នុងសហគមន៍ ២នាក់ ក្នុងខេត្តព្រះសីហនុ

  • 2021-02-24 00:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងខេត្តព្រះសីហនុ បានរកឃើញស្ត្រីជនជាតិចិន២នាក់ ដែលទើបមកពីភ្នំពេញ ឆ្លងជំងឺកូវីដ១៩។

ស្ត្រីជនជាតិចិន២នាក់ នៅក្នុងខេត្តព្រះសីហនុ បានរកឃើញថាឆ្លងកូវីដ១៩ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយស្ត្រីទាំងពីររូបនេះបានធ្វើដំណើរចេញពីរាជធានីភ្នំពេញដូចគ្នា។

១. ស្ត្រីជនជាតិចិន អាយុ៣៥ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ត្រីរូបនេះធ្វើដំណើរតាមរថយន្ត Alphard ស្លាកលេខ៖ ៤៥៤៦ ហើយស្នាក់នៅសណ្ឋាគារ ជីនប៉ីព័រអ៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

២. ស្ត្រីជនជាតិចិន អាយុ២២ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្ត (២នាក់ជាអ្នកបើកបរ) ស្នាក់នៅសណ្ឋាគារ ហ័ងហ្គ័នជាយី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមួយសង្សារ

បច្ចុប្បន្នស្ត្រីទាំងពីររូប ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យខេត្តព្រះសីហនុ ៕

អត្ថបទ ៖ Art

មតិយោបល់
អត្ថបទថ្មី