- 2021-03-01 06:15:50
- ព័ត៌មាន
បិទ១កន្លែងទៀតហើយ! បន្ទាប់ពីរកឃើញវិជ្ជមានកូវិដ១៩ នៅសណ្ឋាគារ ភោជនីយដ្ឋាន៨៨១១ នៅក្រុងព្រះសីហនុ
- 2021-03-01 06:15:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិទ១កន្លែងទៀតហើយ! បន្ទាប់ពីរកឃើញវិជ្ជមានកូវិដ១៩ នៅសណ្ឋាគារ ភោជនីយដ្ឋាន៨៨១១ នៅក្រុងព្រះសីហនុ
ចន្លោះមិនឃើញ
នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២១ អភិបាលខេត្តព្រះសីហនុបាន ផ្អាកជាបណ្តោះអាសន្ន សណ្ឋាគារ ភោជនីយដ្ឋាន ៨៨១១ ដែលស្ថិតនៅផ្លូវ៧០៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីភ្ញៀវដែលធ្លាប់បានចេញចូល ស្នាក់នៅសណ្ឋាគារនេះ ជាលទ្ធផលគឺវិជ្ជមានកូវិដ១៩ ។
ដើម្បីកុំឲ្យរីករាលដាលនៃជំងឺកូវិដ១៩នេះ មន្ទីរសុខាភិបាល មិនអនុញ្ញាតឲ្យភ្ញៀវថ្មីមកស្នាក់នៅ ហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងអាគារ ចេញចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរដែរ ។
សូមមើលសេចក្តីជំរាបជូនទៅលោកស្រីផលម៉ូលីកា ដូចខាងក្រោមនេះ ៖