- 2021-03-30 07:55:39
- ព័ត៌មាន
មកបន្តបន្ទាប់ឥតដាច់! ស្អែកនេះយន្តហោះយោធាចិន នឹងដឹកវ៉ាក់សាំង ៧សែនដូសទៀតមកកម្ពុជា
- 2021-03-30 07:55:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកបន្តបន្ទាប់ឥតដាច់! ស្អែកនេះយន្តហោះយោធាចិន នឹងដឹកវ៉ាក់សាំង ៧សែនដូសទៀតមកកម្ពុជា
ចន្លោះមិនឃើញ
វ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺន ឬ៧សែនដូសទៀតដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្របខ័ណ្ឌក្រសួងការពារជាតិ នឹងដឹកមកដល់កម្ពុជានៅម៉ោង ៧ យប់ស្អែកនេះ។ នេះបើតាមការបញ្ជាក់ពី ទទក។
កាលពីលើកទីមួយសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់វ៉ាក់សាំងឲ្យកម្ពុជាដំណាក់កាលទីមួយចំនួន ៣០ម៉ឺនដូស តាមការសន្យាគឺចិនផ្ដល់ ១លានដូស ទើបលើកនេះ បន្ថែម៧០ម៉ឺនដូសទៀត។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថាវ៉ាក់សាំងស៊ីណូហ្វាម ៣០ ម៉ឺនដូស ក្នុងចំណោម ៧០ ម៉ឺន នឹងត្រូវប្រគល់មកក្រសួងការពារជាតិ។
ដោយឡែកនៅសល់ ៤០ ម៉ឺនដូសទៀតប្រគល់នឹងជូនក្រសួងសុខាភិបាលសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ពិធីប្រគល់ ទទួល នឹងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕