• 2021-04-08 09:19:09
  • ព័ត៌មាន

ហាងនំបុ័ង និងកាហ្វេ Paris Baguette ដ៏ល្បីល្បាញលើពិភពលោក ឈានជើងចូល​ទីផ្សារ​កម្ពុជា

  • 2021-04-08 09:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងនំបុ័ងនិងកាហ្វេដ៏ល្អផ្តាច់គេលំដាប់ខ្ពស់ថ្នាក់អន្តរជាតិរបស់ប្រទេសកូរ៉េបានសម្រេចចិត្តចូលទីផ្សារកម្ពុជា ដោយចាប់ដៃគូរសហការជាមួយក្រុមហ៊ុន HSC គ្រុបជាក្រុមហ៊ុនដែលទទួលបាននូវភាពជោគជ័យ ក្នុងការនាំយកនូវមុខជំនួញយីហោអន្តរជាតិខាងផ្នែកម្ហូបអាហារផ្សេងៗទៀតមកប្រទេសកម្ពុជា រូមមាន Burger King និង Crystal Jade។

ParisBaguette គឺជាហាងនំបុ័ងចំណាត់ថ្នាក់លេខ១ ដែលបង្កើត និងនាំយកនូវ សិល្បៈ វប្បធម៌ និងបែបផែននៃការដុតនំ នៅប្រទេសកូរ៉េចាប់តាំងពីឆ្នាំ ១៩៨៨ មកម្ល៉េះ ហើយឥឡូវនេះ យីហោមួយនេះនៅតែនាំមុខគេខាងផ្នែកសិល្បៈ និងបែបផែននៃការដុតនំតាមបែបអឺរ៉ុប។ ប្រទេស កម្ពុជានឹងក្លាយជាទីផ្សារទី7 សម្រាប់ Paris Baguette បន្ទាប់ពី ប្រទេសកូរ៉េ ចិន សិង្ហបុរី វៀតណាម និង បារាំង ដែលយីហោមួយនេះមានហាងជាង 4000 កន្លែង ជុំវិញពិភពលោក។

Paris Baguette ត្រូវបានទទួលស្គាល់ដោយសារភាពឈ្ងុយឆ្ងាញ់នៃនំខេក, នំនិងនំបុ័ង រូបមន្តបែបបារំាងដោយផ្តោតទៅលើគុណភាពនំ ដែលចេញពីការផ្ចិតផ្ចង់ធ្វើដោយដៃ ដោយយកចិត្តទុកដាក់ ដែលធ្វើឲ្យអតិថិជនជឿទុកចិត្តបាន។

លោក សុខ ចេន, នាយកនៃក្រុមហ៊ុន HSC F&B ជាតំណាង Paris Baguette Cambodia បានលើកឡើងថា Paris Baguette Cambodia មាននូវជម្រើសជាច្រើនសម្រាប់អតិថិជនធ្វើការ ជ្រើសរើសរួមមាននំបុ័ង ម្ហូប (Deli) នំផ្សេងៗ នំខេក បង្អែម កាដូ កាហ្វេ និងភេសជ្ជៈផ្សេងៗ និងផលិតផលជាច្រើនមុខទៀត ដែលសាកសមបំផុតសម្រាប់ តម្រូវការផ្សេងៗ ប្រចាំថ្ងៃរបស់អតិថិជន ដែលផលិតផលទាំងអស់សុទ្ធតែស្រស់ស្អាត និងមានរសជាតិ ឈ្ងុយឆ្ងាញ់ពិសេសៗផ្សេងៗគ្នា។ លោក ចេន បានលើកឡើងថា“ហាងតំបូងបង្អស់របស់យីហោនេះ មានទីតាំងនៅចំណុចកណ្តាលនៃរាជធានីភ្នំពេញតែម្តង ដែលមានអាស័យដ្ឋានផ្ទះលេខ៣ ផ្លូវ 310 សង្កាត់បឹងកេងកង១ ហើយនឹងមានគម្រោងបើកដំណើរការនៅក្នុងខែមេសា ឆ្នាំ2021 ខាងមុខនេះ”

លោក ចេន បានបន្តទៀតថា បេសកកម្មរបស់ Paris Baguette គឺការធ្វើដោយដៃយ៉ាងផ្ចិតផ្ចង់ នូវនំបុ័ង នំ នំខេក ដែលបង្កើតនូវបទពិសោធន៏ថ្មីប្លែក និងការចងចាំល្អដែរមិនអាចបំភ្លេចបានដល់អតិថិជនកម្ពុជា ជាមួយនឹងទីកន្លែងដ៏ទាក់ទាញ និងស្រស់ស្អាត។ “ពួកយើងត្រៀមរួចជាស្រេចក្នុងការក្លាយទៅជាផ្នែកមួយនៃវប្បធម៏នៃការញ៉ាំនំ និងកាហ្វេនៅកម្ពុជា និងចូលរួមចែករំលែកជំនាញក្នុងការធ្វើដោយដៃនូវនំលំដាប់ខ្ពស់ និងអន្តរជាតិ ជូនដល់ប្រជាជនកម្ពុជា”៕

មតិយោបល់
អត្ថបទថ្មី