• 2021-04-09 07:29:56
  • ព័ត៌មាន

ស្លុតចិត្ត! ថ្ងៃនេះក្រុងភ្នំពេញបំបែកកំណត់ត្រា មានអ្នកឆ្លងច្រើនបំផុត ជាតួលេខមិនធ្លាប់មាន

  • 2021-04-09 07:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ ក្នុងសេចក្ដីប្រកាសផ្លូវការថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ៥៧៦ នាក់ទៀត សុទ្ធតែជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះដែរ មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៧០ នាក់។

ដោយឡែក តួលេខព្រឹកនេះក៏បានបង្ហាញផងដែរនូវចំនួនអ្នកឆ្លងកូវីដនៅក្នុងទីក្រុងភ្នំពេញចំនួន ៥៤៤ នាក់ដែលជាការកើនឡើងយ៉ាងច្រើនគួរឲ្យមានការព្រួយបារម្ភ។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ០៩ ខែមេសា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ៣០៧២ នាក់ហើយ ៕

ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

អត្ថបទ ៖ មេខាឡា

មតិយោបល់