- 2021-04-13 06:47:07
- ព័ត៌មាន
អ្នកធ្លាប់ចូលសាខា ABA ២ទីតាំងនេះ បើមានការសង្ស័យ សូមទៅធ្វើតេស្តរកកូវីដជាបន្ទាន់
- 2021-04-13 06:47:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកធ្លាប់ចូលសាខា ABA ២ទីតាំងនេះ បើមានការសង្ស័យ សូមទៅធ្វើតេស្តរកកូវីដជាបន្ទាន់
ចន្លោះមិនឃើញ
យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដែលបានចេញផ្សាយនៅថ្ងៃទី ១៣ មេសា ២០២១ នេះបានឲ្យបង្ហាញពីសាខាធនាគារ ABA ចំនួន ២ទីតាំង ដែលមានពាក់ព័ន្ធនិងករណីកូវីដ-១៩។ ទីតាំងទាំងនោះ សុទ្ធសឹងតែមានអ្នកជំងឺវិជ្ជមានកូវីដ ១៩ ទៅកាន់ទីនោះដោយផ្ទាល់តែម្ដង ។
១.ទីតាំង ABA សាខាស្ដាតចាស់ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១ ៣៩ នាទី ដល់ ១២ ១១ នាទី។ អ្នកជំងឺ បានចូលទៅប្រើប្រាស់សេវានៅខាងក្នុងទីតាំងមានរយៈពេលយូរ ក្នុងទីកន្លែងប្រើម៉ាស៊ីនត្រជាក់ និងបិទជិត ស្ថិតនៅក្នុងហានិភ័យកម្រិត ២។
២.ទីតាំង ABA សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅផ្លូវអាស៊ានលេខ១១ សង្កាត់មនោរម្យ ខណ្ឌ ៧មករា អ្នកជំងឺបានចូលនៅម៉ោង ១៥ ២១ នាទី ចេញម៉ោង១៥ ៣៧ នាទីបានទៅប្រើសេវានៅខាងក្នុងទីតាំង។
សូមបងប្អូនអ្នកពាក់ព័ន្ធ ឬមានការសង្ស័យសូមទៅធ្វើតេស្តសំណាកករណីមានអាការៈសង្ស័យមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ៕