/Covid19_of_2021/Takeo(3)/6077c1ee39c83_1618461120_medium.jpg)
- 2021-04-15 04:50:18
- ព័ត៌មាន
ចេញអាការៈក្តៅខ្លួន ឈឺក្បាល ហៅម៉ូតូឌុបជិះទៅពេទ្យ ហើយហួសទៅលេងបងប្អូន ឆ្លៀតចូលផ្សារទិញផ្លាកទីន ទម្រាំតេស្តដឹងឆ្លងកូវីដ
- 2021-04-15 04:50:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញអាការៈក្តៅខ្លួន ឈឺក្បាល ហៅម៉ូតូឌុបជិះទៅពេទ្យ ហើយហួសទៅលេងបងប្អូន ឆ្លៀតចូលផ្សារទិញផ្លាកទីន ទម្រាំតេស្តដឹងឆ្លងកូវីដ
ចន្លោះមិនឃើញ
យោងតាមលិខិតរដ្ឋបាលស្រុកព្រៃកប្បាស ខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ បាន រកឃើញវិជ្ជមានជំងឺកូវីដ១៩លើស្ត្រី ២នាក់។ ដែលស្ត្រីទាំងពីរ ត្រូវបានបង្ហាញអត្តសញ្ញាណដូចខាងក្រោម ៖
១ .ឈ្មោះ ហែម សៅ ភេទស្រី អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅភូមិស្ទោ ឡោ ស្រុកព្រៃកប្បាស។
២. ឈ្មោះ សេង ពុយហ្វា ភេទស្រី អាយុ១២ឆ្នាំ(ត្រូវជាក្មួយស្ត្រីខាងលើ មានអាសយដ្ឋាននៅភូមិស្ន ឃុំស្មៅ ស្រុកព្រៃកប្បាស។
ចំពោះករណីសង្ស័យខាងលើ ស្ត្រីទាំង០២រូប ប៉ះពាល់ជាមួយស្ត្រីវិជ្ជមានជំងឺកូវី-១៩ ឈ្មោះ ត្រី សិលា ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១. មុនយកសំណាក និងមុនចេញលទ្ធផលតេស្តវិជ្ជមាន ឈ្មោះ សេង ពុយហ្វា មានអាការៈឈឺក្ដៅខ្លួន បានជួលម៉ូតូឌុប ឈ្មោះ ហាក់ ស៊ា អោយជូនទៅពិនិត្យព្យាបាល នៅផ្ទះពេទ្យ យិន វ៉ាយ៉ា ហៅពេទ្យ ផល្លា នៅផ្សារសៃវា និងបានចូលបើកលុយនៅវីង ក្បែរផ្ទះពេទ្យ ផល្លា ហើយបានចូលទៅលេងនៅផ្ទះឈ្មោះ ស៊ុន សៅ និងឈ្មោះ នាង អូន។ ស្អែកព្រឹកបានទៅទិញបបរ នៅផ្ទះប្រជាជន នៅក្បែរត្រពាំងពោរ មកហូបថ្នាំនៅតែមិនបាត់។ ស្ត្រីឈ្មោះ ហែម សៅមី និងឈ្មោះ សេង ពុយហ្គា ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានមកផ្សារព្រៃ ដំបូង គាត់ផ្ញើម៉តូនៅភាស៊ីផ្សារ រួចចូលទៅចិញស្បែកជើងនៅតូង ឈ្មោះ ម៉ី គន្ធា និងបន្តទៅទិញផ្លាកទីន នៅជួបឈ្មោះ សាវ៉រី និងបន្តដើរមើលសាច់ បន្លែ តែមិនបានចូលទិញទេ រួចត្រឡប់មកយកម៉ូតូវិលត្រឡប់មកផ្ទះវិញ ។ ស្ត្រីខាង លើអះអាងថា គាត់បានពាក់ម៉ាសជាប់ និងប្រើអាល់កុលសំអាតជាប្រចាំ ។ លុះដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ទើបក្រុមគ្រូពេទ្យសង្ស័យចូលទៅយកសំណាកគាត់រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លទ្ធផលពិនិត្យ សំណាកចេញវិជ្ជមានជំងឺកូវីដ១៩ ។
គួរបញ្ជាក់ថា រដ្ឋបាលស្រុក ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋគ្រប់រូបដែលមានការពាក់ព័ន្ធទីតាំងខាងលើដែលបុគ្គលវិជ្ជមាន មានការពាក់ព័ន្ធមេត្តាអញ្ជើញមក ជួបគ្រូពេទ្យដើម្បីពិនិត្យធ្វើតេស្ត និងយកសំណាក ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១តទៅ នៅទីតាំង វិទ្យាល័យហេងសំរិនព្រៃល្វា ស្ថិតនៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ៕