• 2021-05-07 07:27:08
  • ព័ត៌មាន

មោទកភាព​ជាតិ! ស្វាយកែវរមៀតកម្ពុជា​សម្ពោធជាផ្លូវការនាំចេញទៅចិន ទ្រង់ទ្រាយធំបំផុត

  • 2021-05-07 07:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ០៧ ឧសភានេះ ស្វាយកែវរមៀត (ផ្លែស្វាយស្រស់របស់កម្ពុជា) ត្រូវបានសម្ភោធជាផ្លូវការ ក្រុមហ៊ុន រិចហ្វាម អេស៊ា មុនចាប់ផ្តើមនាំចេញទៅកាន់ប្រទេសចិនថ្ងៃនេះ។ នេះបើតាមគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Hun Lak។​

រដ្ឋបាលគយប្រទេសចិនបានប្រកាសជាផ្លូវការអំពីបញ្ជីឈ្មោះចម្ការដំណាំស្វាយនិងរោងចក្រវេចខ្ចប់ដែលបានចុះបញ្ជីក្នុងការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។ ចម្ការចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៥ កន្លែងទទួលបានការអនុញ្ញាតក្នុងកិច្ចការនាំចេញមួយនេះ។ ហើយនេះគឺជាការបញ្ចប់នូវនីតិវិធីចុងក្រោយនៃភាគីទាំងពីរក្នុងកិច្ចការនាំចេញផ្លែស្វាយកម្ពុជាទៅប្រទេសចិន។

  • កាលពីខែមិថុនា ឆ្នាំ ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខាលើពិធីសារស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។

  • ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ភាគីចិនបានត្រួតពិនិត្យលើបញ្ជីឈ្មោះនៃចម្ការស្វាយនិងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញខាងលើ។

  • នាថ្ងៃទី២៦ ខែមេសា រដ្ឋបាលគយបានអនុម័តនិងប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះមួយនេះ។ ដំណាំស្វាយកម្ពុជាបានក្លាយជាផ្លែឈើទី២ដែលអាចនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីដំណាំចេក។

ទាំងនេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា ក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម៕

អត្ថបទ ៖ មេខាឡា

មតិយោបល់