• 2021-05-07 10:42:44
  • ព័ត៌មាន

គិតគូរកម្ពុជារហូត! ថ្ងៃនេះជប៉ុនជូនរថយន្តសង្គ្រោះបន្ទាន់ ៣៥គ្រឿងគ្មានគិតលុយមួយសេន

  • 2021-05-07 10:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារសៀលថ្ងៃទី៧ ឧសភា ២០២១នេះ ប្រទេសជប៉ុន ប្រគល់អំណោយរថយន្តគិលានសង្រ្គោះ ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៣៥គ្រឿង ក្នុងចំណោម១០០គ្រឿង ដែលជាជំនួយឥតសំណងស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម របស់ប្រទេសជប៉ុន សម្រាប់ការងារទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

នៅក្នុងពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងលោក Karimata / Atsushi ទីប្រឹក្សានៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល។ នេះបើតាមប្រភពព័ត៌មានក្នុងស្រុក Fresh New។

លោកស្រី យក់ សម្បត្ដិ បានថ្លែងថា «ការផ្ដល់ជំនួយជារថយន្តគិលានសង្គ្រោះនេះ គឺចំពេលតែម្ដង ដែលកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ។ ដូច្នេះហើយយើងនឹងប្រើប្រាស់រថយន្ដនេះ ដើម្បីដឹកអ្នកជំងឺពីគ្រប់កន្លែងទាំងអស់ ទៅកាន់មន្ទីរពេទ្យកាន់តែឆាប់រហ័ស»។ លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា ក្នុងជំហានទី១នេះ ក្រសួងបានបែងចែករថយន្ដទាំង ៣៥គ្រឿងនេះ ជូនដល់មន្ទីរសុខាភិបាលទូទាំងរាជធានី-ខេត្ដ។ ក្នុងគម្រោងនេះ ជប៉ុននឹងបន្ដជួយ ៦៥គ្រឿងបន្ថែមទៀត ជាបន្ដបន្ទាប់ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់