• 2021-05-17 05:04:39
  • ព័ត៌មាន

ដំណឹងរីករាយ! ទីបំផុតស្ពានអាកាសទី១ សម្រាប់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជាសង់រួចរាល់ហើយ

  • 2021-05-17 05:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងផ្លូវល្បឿនលឿនពី(ភ្នំពេញ-ក្រុងព្រះសីហនុ)បានបានធ្វើរួចរាលហើយ ដោយបញ្ចប់ការតំឡើងប្រអប់ girder ដែលជារបកគំហើញដ៏សំខាន់មួយនៅក្នុងការសាងសង់សំណង់ស្ពាន។ ដោយយោងតាមរយៈការផ្សាយនៅលើគេហទំព័រFacebookមានឈ្មោះ (ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ) បានចេញផ្សាយនាថ្ងៃទី១៧ ឧសភា ២០២១នេះ។

ផ្លូវ ល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ ដែលជាតំបន់ សក្តានុពលពាណិជ្ជកម្ម និង ទេសចរណ៍ ជាប់ ឆ្នេរសមុទ្រ នឹង អាច បញ្ចប់ ការសាងសង់ មុន កាលកំណត់ ហើយ គ្រោង នឹងដាក់ ឲ្យ ដំណើរការ នៅ ចុងឆ្នាំ ២០២២ ខាងមុខ ខណៈសព្វថ្ងៃនេះ ដំណើរការផ្លូវល្បឿនលឿន កំពុងធ្វើការ យ៉ាងសកម្ម លើ ការសាងសង់ ហើយ។

យ៉ាងណាមិញ អំឡុងសាងសង់ក្រុមហ៊ុន បានជួបនូវបញ្ហាជាច្រើនដែរដូចជាបញ្ហាអាកាសធាតុ ព្រោះជារដូវវស្សាកត្តាភូមិសាស្ត្រដែលឡើងចុះភ្នំតាមជ្រលង ដងអូរ ស្ទឹង ជ្រលងភ្នំ និង ការផ្គត់ផ្គង់ ថ្ម ខ្សាច់ ជាដើម។

គួរំលឹកថា ចិនបានសន្យាជំរុញបញ្ចប់គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ - ក្រុងព្រះសីហនុ ឲ្យបានចប់សព្វគ្រប់ត្រឹម ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមដំណើរការ ស្វាគមន៍កិច្ចប្រជុំASEANនៅខេត្តព្រះសីហនុដែលនឹង ប្រព្រឹត្តិ ទៅនាខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ ។ ការសន្យានេះ ខណៈដែលឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាការងារជាមួយ លោកWen Gang អនុប្រធានក្រុមហ៊ុន គមនាគមន៍និងសំណង់ ចិនCCCC (China Communications Construction Company Limited) នៅក្នុងទីក្រសួងប៉េកាំងប្រទេសចិន ៕

ប្រភព:ហ្វេសប៊ុក

អត្ថបទដោយ :Su In

មតិយោបល់
អត្ថបទថ្មី