• 2021-05-17 08:39:25
  • ព័ត៌មាន

ចូលរួមសកម្មមែន! ត្រឹមតែ១ថ្ងៃ ចិន ចាក់វ៉ាក់សាំងកូវីដឱ្យប្រជាជនបាន ជិត១៤លាននាក់

  • 2021-05-17 08:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិន បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ ទ្រង់ទ្រាយធំ ទៅដល់ប្រជាជន ជិត១៤លាននាក់ ដោយប្រើរយៈពេលត្រឹមតែ១ថ្ងៃ ប៉ុណ្ណោះ។ ការចាក់វ៉ាក់សាំងបានរហូតដល់ ជិត១៤លាននាក់ក្នុង១ថ្ងៃ គឺជាកំណត់ត្រាច្រើនបំផុតនៅលើពិភពលោក ដោយមិនទាន់មានប្រទេសណា អាចធ្វើបានដូច ចិន នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។

តាមរបាយការណ៍ពី គណៈកម្មការសុខាភិបាលជាតិរបស់ចិន បានបង្ហាញថា ប្រទេសចិនកំពុងខិតទៅជិតការសម្រេចគោលដៅ ផ្តល់វ៉ាក់សាំងទៅដល់ប្រជាជនខ្លួនយ៉ាងហោចណាស់ឱ្យបាន ៤០% ក្នុងចំណោមប្រជាជនសរុប។

ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក បានថ្លែងបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ចិនអាចមានលទ្ធភាពក្នុងការចាក់វ៉ាក់សាំង ការពារកូវីដ១៩ ឱ្យប្រជាជនបាន ២០លានដូសក្នុងរយៈពេល១ថ្ងៃ៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់