• 2021-06-18 08:58:08
  • ព័ត៌មាន

ត្រៀមឱ្យហើយទៅ ទាំងនេះជាមុខវិទ្យាសម្រាប់ប្រឡងបាក់ឌុប​ ថ្នាក់សង្គម​ និងវិទ្យាសាស្ត្រ

  • 2021-06-18 08:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ១៧ មិថុនា ឆ្នាំ២០២១ យោងតាមសេចក្តីណែនាំ ដែលចេញដោយ ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា ២០២០ ២០២១ បានកំណត់នូវកាលបរិឆ្ឆេទប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់សិស្សសាលាឯកជន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ តុលា ឆ្នាំ២០២១។

យ៉ាងណាមិញ សិស្សសាលាឯកជនគួរណាស់តែបានដឹង មុខវិទ្យាសម្រាប់ថ្នាក់សង្គម និង ថ្នាក់វិទ្យាសាស្ត្រ ដែលនឹងត្រូវប្រឡងនៅប៉ុន្មានខែខាងមុខ ដូចខាងក្រោម ៖

១. មុខវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ មាន

  • ប្រវត្តិវិទ្យា

  • ជីវវិទ្យា

  • គីមីវិទ្យា

  • ភាសាបរទេស

  • អក្សរសាស្ត្រខ្មែរ

  • រូបវិទ្យា

  • គណិតវិទ្យា

២. មុខវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គមមាន

  • ផែនដី និងបរិស្ថានវិទ្យា

  • ប្រវត្តិវិទ្យា

  • ភូមិវិទ្យា

  • ភាសាបរទេស

  • គណិតវិទ្យា

  • សីលធម៌ ពលរដ្ឋវិជ្ជា

  • អក្សរសាស្ត្រខ្មែរ

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី